leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាមជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Lee Hsien Loong នាយករដ្ឋមន្រ្តីសិង្ហបុរី

នៅក្នុងជំនួបសន្ទនានេះ លោកនាយករដ្ឋមន្រ្តី Lee Hsien Loong បានអបអរសាទរចំពោះប្រទេសវៀតណាមដែលបានរៀបចំមហាសន្និបាតបក្សកុម្មុយនិស្តលើកទី XIII ដោយជោគជ័យ និងសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងការទប់ស្កាត់ការរីករាលដាលនៃ Covid-19 និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាសមិទ្ធិផលនានាក្នុងកិច្ចការបរទេសក្នុងរយៈពេលកន្លងមក។ ព្រមទាំងលោកបានអះអាងថា សិង្ហបុរីផ្តល់អាទិភាពខ្ពស់ក្នុងទំនាក់ទំនងជាមួយវៀតណាម។

នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល ដូចជា​ ហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន កសិកម្ម ជលផល អប់រំ និងបណ្តុះបណ្តាល ហេដ្ឋារចនាសម្ព័ន្ធ ... ព្រមទាំងបង្កើនកិច្ចសហប្រតិបត្ដិការលើវិស័យដែលឆ្លើយតបនឹងតម្រូវការនៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ដូចជា ថាមពលស្អាត ទីក្រុងឆ្លាត ការច្នៃប្រឌិត សេដ្ឋកិច្ចឌីជីថល និងឌីជីថល។ ជាមួយគ្នានោះ ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង និងការអភិវឌ្ឍសេដ្ឋកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសធនធានមនុស្សឱ្យមានគុណភាពខ្ពស់។ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ការរាល​ដាលនៃ Covid-19 បង្កើតលក្ខខណ្ឌសម្រាប់ការវិលត្រឡប់របស់ពលរដ្ឋនៃប្រទេសទាំងពីរ និងជំរុញការចរចាលើបទប្បញត្ដិនៃការធ្វើដំណើររវាងប្រទេសទាំងពីរ ឈានចូលការបើកឡើងវិញនូវជើងហោះហើរពាណិជ្ជកម្មដែលសមស្របនឹងស្ថានភាពនៃប្រទេសរៀងៗខ្លួន និងតំបន់នីមួយៗដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរនៅវេទិកាតំបន់ និងអន្តរជាតិ។ នាយករដ្ឋមន្រ្តីទាំងពីរក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ានឱ្យរឹងមាំ សាមគ្គីភាព ម្ចាស់ការ និងការឆ្លើយតប ព្រមទាំងលើកកម្ពស់តួនាទីមជ្ឈភាព និងសំឡេងរួមក្នុងបញ្ហាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ៕

បកប្រែដោយ Pham Diep