"លោក Miguel Diáz-Canel Bermúdez ជាទីរាប់អាន!

តាងនាមថ្នាក់ដឹកនាំបក្សរដ្ឋ និងប្រជាជនវៀតណាម ខ្ញុំមានសេចក្តីរីករាយសូមផ្ញើសារអបអរសាទរយ៉ាងកក់ក្ដៅបំផុតជូនចំពោះលោក  Miguel Diáz-Canel Bermúdez ដែលបានមហាសន្និបាតលើកទី VIII បោះឆ្នោតជ្រើសតាំងជាលេខាទី១ នៃ គណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តគុយបា ។

leftcenterrightdel
លោក  Miguel Diáz-Canel Bermúdez  លេខាទី ១ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តគុយបា (រូបថត៖ vnanet.vn)

ខ្ញុំមានសេចក្តីសប្បាយរីករាយនិងអបអរសាទរយ៉ាងកក់ក្តៅចំពោះជោគជ័យនៃមហាសន្និបាតលើកទី VIII - ជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ដែលបន្តទទួលប្រវត្តិសាស្ត្ររបស់បដិវត្តន៍គុយបា សតិអារម្មណ៍ និងបុព្វហេតុរបស់មេដឹកនាំ Fidel និង Raul។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តគុយបា និងរូបលោកផ្ទាល់ ប្រជាជនគុយបាបងប្អូននឹងជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានាដើម្បីអនុវត្តប្រកបដោយជោគជ័យនូវគោលដៅ និងគោលនយោបាយដែលកំណត់ដោយមហាសន្និបាតលើកទី VIII និងទទួលសមិទ្ធិផលដ៏ធំធេងថែមទៀតក្នុងការកសាង និងការពារប្រទេសជាតិគុយបាដ៏ស្រស់ស្អាតដើម្បីគោលដៅកសាងសង្គមនិយមប្រកបដោយភាពរុងរឿង និងចីរភាព។

ក្នុងឱកាសនេះ ជាថ្មីម្តងទៀត ខ្ញុំសូមបញ្ជាក់ពីបំណងប្រាថ្នា និងការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋ និង ប្រជាជនវៀតណាមក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយសាមគ្គីភាព ស្អិតរមួតរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងគុយបា។

សូមជូនពរលោកមានសុខភាពល្អបរិបូរ សុភមង្គលនិងទទួលបានជោគជ័យគ្រប់ភារកិច្ចរបស់ខ្លួន ហើយសង្ឃឹមថានឹងបានទទួលស្វាគមន៍លោកមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗនេះ”។

* ក្នុងឱកាសនេះដែរ លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានផ្ញើលិខិតទៅកាន់លោក Raul Castro អតីតលេខាទី ១ នៃគណគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តគុយបាផងដែរ៕

បកប្រែដោយ Pham Diep