“សម្តេចតេជោ ហ៊ុន សែន ជាទីរាប់អាន!

តាងនាមបក្ស រដ្ឋ ប្រជាជនវៀតណាម និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចែករំលែកការលំបាកចំពោះសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រដ្ឋ និងប្រជាជនកម្ពុជាបងប្អូនជាទីស្រឡាញ់ និងសួរសុខទុក្ខយ៉ាងស្មោះស្ម័គ្រសម្រាប់ផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺរាតត្បាត Covid-19 នៅកម្ពុជា។

leftcenterrightdel
ប៉ូលីសបានបិទច្រកចេញចូលរាជធានីភ្នំពេញដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺរាតត្បាត Covid-19  (រូបថត៖ vnanet.vn)

ស្ថានភាពជំងឺរាតត្បាត Covid-19 បន្ដមានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅទូទាំងពិភពលោក ដោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្សនិងប៉ះពាល់យ៉ាងខ្លាំងលើគ្រប់ទិដ្ឋភាពនៃសេដ្ឋកិច្ចសង្គមរបស់ប្រទេសនានា រួមទាំងវៀតណាម និងកម្ពុជាដែរ។ បក្សរដ្ឋនិងប្រជាជនវៀតណាមតែងតែយកចិត្តទុកដាក់និងចែករំលេកនូវការលំបាកដែលប្រទេសកម្ពុជាកំពុងប្រឈមមុខដោយ​សារតែការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នាពេលកន្លងមក។

យើងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះវិធានការនានាដែលអនុវត្តដោយគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19  នាពេលកន្លងមក ហើយជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីរដ្ឋាភិបាលកម្ពុជា រួមជាមួយការគាំទ្រនិងរួបរួមគ្នារបស់ប្រជាជនកម្ពុជាទាំងមូល ប្រទេសកម្ពុជាពិតជាទទួលបានជោគជ័យក្នុងការទប់ស្កាត់និងគ្រប់គ្រងជំងឺរាតត្បាត Covid-19   នាពេលឆាប់ៗនេះ។

ក្នុងរយៈពេលកន្លងមក វៀតណាមបានអនុវត្តវិធានការនានាបានទាន់ពេលវេលានិងកៀរគរការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជនទាំងមូលក្នុងការទប់ស្កាត់ការរីករាលដាលនៃ Covid-19។ រហូតមកដល់ពេលនេះ ទោះបីនៅតែមានផលវិបាកច្រើនក៏ដោយក៏វៀតណាមបានគ្រប់គ្រងការការរីករាលដាលនៃជំងឺរាតត្បាតដែរ។ នេះគឺជាលទ្ធផលដ៏សំខាន់ដែលទទួលបានការវាយតម្លៃខ្ពស់​ពីសហគមន៍អន្តរជាតិនិងក្នុងប្រទេស។ បក្សនិងរដ្ឋវៀតណាមប្តេជ្ញាចិត្ដបន្តរក្សាវិធានការយ៉ាងម៉ឺងម៉ាត់ គ្រប់គ្រងនិងទប់ស្កាត់ជាអតិបរមា នៃការរាលដាល រកឃើញករណីឆ្លងជំងឺនិងព្យាបាលបានឆាប់ ព្រមទាំងអនុវត្ដការចាក់វ៉ាកសាំងការពារជំងឺរាតត្បាត Covid-19 ផងដែរ។

ជាមួយប្រពៃណីសាមគ្គីភាព ស្អិតរមួត ជួយគ្នាទៅវិញទៅមករវាងបក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ វៀតណាមត្រៀមខ្លួនសហប្រតិបត្ដិការ ជួយគាំទ្រនិងចែករំលែកបទពិសោធន៍តាមសមត្ថភាពរបស់ខ្លួន ដើម្បីប្រកៀកស្មាជាមួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ។

នៅក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការចាក់វ៉ាក់សាំង Covid-19 ជូនដល់កម្មាភិបាលនៃស្ថានតំណាងវៀតណាមនិងនិស្សិតវៀតណាមដែលកំពុងសិក្សានៅកម្ពុជា ក៏ដូចជាការជួយគាំទ្រសហគមន៍អាណិកជនវៀតណាមនៅកម្ពុជាក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា ខ្ញុំសូមជូនពរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាឲ្យមានសុខភាពល្អបរិបូរ សុភមង្គលនិងទទួលបានជោគជ័យគ្រប់ភារកិច្ចរបស់ខ្លួន។

សូមជូនពរទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិតស្ថេរយូរអង្វែងរវាងវៀតណាមនិង​កម្ពុជា រីកច្រើនជារៀងរហូត"៕

បកប្រែដោយ Pham Diep