leftcenterrightdel
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញត្រួតពលកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម (រូប​ថត៖ vnanet.vn)

អញ្ជើញចូលរួម និងថ្លែងសន្ទរកថាក្នុងពិធី លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam រំពឹង​ថា មន្ទីរពេទ្យនឹង​ក្លាយទៅជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រឈានមុខគេរបស់ប្រទេស និងកងទ័ព ដោយឆ្ពោះទៅរក​ការ​ផ្តល់សេវាកម្ម​ថែទាំ​សុខភាព​​មាន​គុណភាពល្អ​ ដែលមិនចាញ់ប្រទេសអភិវឌ្ឍន៍ណាមួយឡើយ។

កាលពី ៧០ ឆ្នាំមុន មន្ទីរពេទ្យមជ្ឈិម Yen Trach ជាឈ្មោះដើមនៃមន្ទីរពេទ្យយោធាមជ្ឈិម ១០៨ ត្រូវបានបង្កើតឡើងនៅក្នុងមូលដ្ឋានបដិវត្តន៍ Viet Bac។ ផ្តើមពីក្រុមទ័ពផ្នែក​ពេទ្យយោធាមួយមានចំនួន ៣០ នាក់ និងគ្រែពេទ្យមានតែ ១០០ គ្រឿងប៉ុណ្ណោះ សំភារៈបរិក្ខារពេទ្យខ្វះខាតគ្រប់បែបយ៉ាង ប៉ុន្តែរហូតមកបច្ចុប្បន្ននេះ មន្ទីរពេទ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងក្លាយទៅជាមន្ទីរពេទ្យទំនើបបំផុតនៅក្នុងប្រទេស ដោយ​ទទួលអ្នកជំងឺជាង ៥០០០ នាក់ក្នុងមួយថ្ងៃ។

leftcenterrightdel
តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បំពាក់គ្រឿងឥស្សរិយយសវីរៈពលកម្មក្នុងយុគសម័យផ្លាស់ថ្មី ជូនមន្ទីរពេទ្យយោធាមជ្ឈិម ១០៨

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បំពាក់គ្រឿងឥស្សរិយយសវីរៈពលកម្មក្នុងយុគសម័យផ្លាស់ថ្មី ជូនមន្ទីរពេទ្យយោធាមជ្ឈិម ១០៨។ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam រំពឹងថានាពេលខាងមុខមន្ទីរពេទ្យនឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ដលព្យាបាល ស្រាវជ្រាវ និងបណ្តុះបណ្តាលក្នុងស្រុក និងអន្តរជាតិ ដោយរួមផ្សំជាមួយនឹងដំណោះស្រាយនានាដែល​បង្កើនការវិនិយោគលើ​ការអនុវត្តបច្ចេកវិទ្យា និងបច្ចេកទេសថ្មីបំផុតនៅលើពិភពលោក ក្នុងគោលបំណងផ្តល់សេវាកម្ម​ថែទាំ​សុខភាព​​មានគុណភាពល្អ ដែលមិនចាញ់ប្រទេសអភិវឌ្ឍន៍ណាមួយឡើយ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបានល្អនូវរាល់​ស្ថានភាពទាំងឡាយនៅពេលកើតមានគ្រោះមហន្តរាយ៕

បកប្រែដោយ Duy Hoan