ក្នុងជំនួប លោក Nguyen Xuan Phuc អបអរសាទរចំពោះលោក Daniel Kritenbrink ដែលបានបញ្ចប់ដោយជោគជ័យនូវបេសកកម្មការទូតនៅវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានយ៉ាងសកម្មរបស់លោកឯកអគ្គរដ្ឋទូតក្នុងការជម្រុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព រឹងមាំ និងស៊ីជម្រៅ លើមូលដ្ឋានគោរពឯករាជភាព អធិបតេយ្យភាព បូរណភាពទឹកដី ប្រព័ន្ធនយោបាយគ្នាទៅវិញទៅមក និងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលជួប Daniel Kritenbrink

លោកប្រធានរដ្ឋបានអបអរសាទរចំពោះលោក Daniel Kritenbrink ត្រូវបានតែងតាំងជាឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ហើយជឿជាក់ថា ក្នុងឋានៈថ្មី លោកឯកអគ្គរដ្ឋទូតនឹងបន្តជួយគាំទ្រទំនាក់ទំនងវៀតណាម-អាមេរិក ជម្រុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍប្រកបដោយស្ថិរភាព យូរអង្វែង សម្រួល បញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូតបានសម្ដែងនូវក្តីសប្បាយរីករាយដោយឃើញទំនាក់ទំនងនៃប្រទេសទាំងពីរមានការរីកចម្រើន ព្រមទាំងថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់លោក Nguyen Xuan Phuc ក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក ក្នុងឋានៈជានាយករដ្ឋមន្រ្តីនៅប៉ុន្មានឆ្នាំកន្លងមក។ លោក Daniel Kritenbrink បញ្ជាក់ថា ក្នុងឋានៈណាក៏ដោយ លោកនឹងបន្តជាមិត្តរបស់វៀតណាម និងរួមវិភាគទានក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ដោយមានការចូលរួមយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក លោក Daniel Kritenbrink ត្រូវបានជូនគ្រឿងឥស្សរិយយសមិត្តភាពរបស់រដ្ឋវៀតណាម៕

បកប្រែដោយ Thanh Cong