បន្ទាប់ពីស្តាប់របាយការណ៍ លោកប្រធានរដ្ឋសភា Vuong Dinh Hue  បានវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតនៅខេត្ត Quang Ninh។ ដោយផ្អែកលើសារាចរលេខ 45-CT/TW នៃការិយាល័យនយោបាយ និងការណែនាំរបស់ក្រុមប្រឹក្សាបោះឆ្នោតជាតិ ខេត្ត Quang Ninh បានឆាប់ចេញផែនការ រួមជាមួយឯកសារជាច្រើនដើម្បីណែនាំការអនុវត្តការងារបោះឆ្នោតនៅខេត្តប្រកបដោយហ្មត់ចត់និងត្រឹមត្រូវ។

leftcenterrightdel
លោកប្រធានរដ្ឋសភា Vuong Dinh Hue ថ្លែងនៅក្នុងជំនួបធ្វើការ

ដើម្បីការបោះឆ្នោតសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្ដិ ២០២១ - ២០២៦ ទទួលបានជោគជ័យ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យខេត្ត Quang Ninh បន្តធ្វើឲ្យជ្រួតជ្រាបដល់ប្រព័ន្ធនយោបាយទាំងមូលអំពីអត្ថន័យ គោលដៅ និងសារៈសំខាន់នៃការបោះឆ្នោត ហើយចាត់ទុកការបោះឆ្នោតជាភារកិច្ចសំខាន់ក្នុងត្រីមាសទី២ ឆ្នាំ២០២១។ ប្រធានរដ្ឋសភាក៏បានសង្កត់ធ្ងន់លើតម្រូវការរៀបចំការបោះឆ្នោតស្របតាមច្បាប់ លើកកម្ពស់ភាពជាម្ចាស់របស់ប្រជាជនឲ្យ​បាន​ខ្ពស់បំផុត ធានាលក្ខណៈ​បើកចំហ តម្លាភាព និងសុវត្ថិភាពជាដាច់ខាតសម្រាប់ប្រជាជន និងការបោះឆ្នោត។

លោកប្រធានរដ្ឋសភាបានសម្តែងនូវគោលបំណង និងជឿជាក់ថា ខេត្ត Quang Ninh នឹងរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យលើលក្ខណៈវិនិច្ឆ័យទាំង ៣ គឺអត្រាអ្នកបោះឆ្នោតទៅបោះឆ្នោតខ្ពស់បំផុត ធានាសុវត្ថិភាពជាដាច់ខាត និងជ្រើសរើសមនុស្សដែលសក្តិសមបំផុតដែល​តំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោត ...។

leftcenterrightdel
លោកប្រធានរដ្ឋសភា និងអ្នកបោះឆ្នោតនៅសង្កាត់ Hong Hai ទីក្រុង Ha Long

*នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋសភា Vuong Dinh Hue បានចុះត្រួតពិនិត្យការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ ១ សង្កាត់ Hong Hai ក្រុង Ha Long ខេត្ត Quang Ninh។ ក្នុង​ឱកាស​ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត និងប្រជាជននៅទីនេះ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់អ្នកបោះឆ្នោតក្នុងការជ្រើសរើសសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ លោកប្រធានរដ្ឋសភាបានបញ្ជាក់ថា គុណភាពសម្រាប់ប្រតិបត្ដិការរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់គឺអាស្រ័យលើ​សម​ត្ថភាព​​​របស់សមាជិកសភា។ លោកប្រធានរដ្ឋសភាបានសម្តែងនូវគោលបំណងចង់ឲ្យអ្នកបោះ​ឆ្នោត​ពិចារណាយ៉ាងហ្មត់ចត់លើបេក្ខជនម្នាក់ៗដើម្បីជ្រើសរើសសមាជិកមានសមត្ថភាពចូលក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់៕

បកប្រែដោយ Pham Diep