ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តីវៀតណាមបានផ្ញើសារលិខិតអបអរសាទរជូន​ចំពោះ​ជនរួមជាតិនិងព្រះសង្ឃខ្មែរទាំងអស់។

leftcenterrightdel
រូបថតឧទាហរណ៍ (រូប​ថត៖ baochinhphu.vn)

នៅក្នុងសារលិខិត លោកនាយករដ្ឋមន្រ្តីសូមជូនពរបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាបំផុត ជូនចំពោះប្រជាជន និងព្រះសង្ឃខ្មែរទាំងអស់។ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ជាលើកដំបូងបង្អស់ដែលវៀតណាមមានគម្រោងមួយ និងកម្មវិធីគោលដៅជាតិមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ដោយបានដាក់ចេញនូវគោលដៅជាក់ស្តែងជាច្រើនដើម្បីដោះស្រាយបញ្ហាចាំបាច់នៅតំបន់ជនជាតិភាគតិច និងតំបន់ដែលមានស្ថានភាពលំបាក។

លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ដោយមានការប្តេជ្ញាចិត្តពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនទាំងមូលក្នុងការអនុវត្តយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ បងប្អូនជនរួមជាតិខ្មែរ អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដោយមានសុខសន្តិភាព ពោរពេញទៅដោយអត្ថន័យវប្បធម៌ រួមទាំងលើកកម្ពស់នូវអត្តសញ្ញាណ និងទំនៀមទម្លាប់ប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិខ្លួន។ ទន្ទឹមនឹងនេះ បន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ សាមគ្គីភាព ការខិតខំប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ និងផលិតកម្ម រួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបានដាក់ចេញ៕

បកប្រែដោយ Duy Hoan