leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ជាប្រទេសឈានមុខគេមួយនៅក្នុងអាស៊ាន វៀតណាមកំពុងពង្រឹងកិត្យានុភាពរបស់ខ្លួនដោយសូចនាករសេដ្ឋកិច្ច។ ក្នុងបរិបទការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ប៉ុន្តែផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនៅតែសម្រេចបាន ២.៩១% នៅឆ្នាំ ២០២០។ លោក Trofimchuk បានមានប្រសាសន៍ថា បរិយាកាសវិនិយោគមានស្ថិរភាព និងសុវត្ថិភាពត្រូវបានធានាដោយរដ្ឋាភិបាលវៀតណាមនោះ ជាមូលដ្ឋានគ្រឹះគួរឱ្យទុកចិត្តបំផុត សម្រាប់ការអនុវត្តសកម្មភាពសេដ្ឋកិច្ចខ្នាតធំ និងយូអង្វែង។

លោក Trofimchuk បានអះអាងថា ជោគជ័យក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាមនិង EAEU កំពុងជំរុញប្រទេសសមាជិកអាស៊ានដទៃទៀត ឱ្យចូលរួមយ៉ាងសកម្មក្នុងដំណើរការធ្វើសមាហរណកម្មក្នុងទំនាក់ទំនងសហប្រតិបត្តិការ អាស៊ី-អឺរូប៕

បកប្រែដោយ Huyen Trang