កិច្ចប្រជុំនេះមានការចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres រដ្ឋមន្ត្រី អនុរដ្ឋមន្រ្តីនិងឯកអគ្គរដ្ឋទូតចំនួន ៩ រូប និងប្រធានស្ថានបេសកកម្មនៃបណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ រួមទាំងអង្គការអន្ដរជាតិជាច្រើនទៀតផង។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet.vn)

ថ្លែងនៅក្នុងសម័យប្រជុំ ប្រតិភូទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំសំខាន់នេះ។ ប្រតិភូទាំងឡាយបានសម្តែងនូវការគាំទ្រចំពោះគោលបំណងមនុស្សធម៌ក្នុងការកាត់បន្ថយការប្រើប្រាស់គ្រាប់បែកនិងគ្រាប់មីននៅលើពិភពលោក ហើយសង្កត់ធ្ងន់លើផលវិបាកនៃគ្រាប់បែក និងគ្រាប់មីននៅក្នុងតំបន់ជម្លោះនិងតំបន់ដែលផុតជម្លោះហើយ ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់បណ្ដាប្រទេសនិងអន្តរជាតិដើម្បីជួយជនរងគ្រោះនិងស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ។ 

ប្រទេសទាំងឡាយបានជំរុញកិច្ចសហប្រតិបត្ដិការក្នុងការជំនះនូវផលវិបាកនៃគ្រាប់បែកនិងគ្រាប់មីន ព្រមទាំងសង្កត់ធ្ងន់លើ​ការបង្កើនកិច្ចសហប្រតិបត្ដិការក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ រួមទាំងក្រុមប្រឹក្សាសន្ដិសុខ រួមចំណែកបន្ថែមទៀតក្នុងការជំនះនូវផលវិបាកនៃគ្រាប់បែក និងគ្រាប់មីនរបស់អង្គការសហប្រជាជាតិនិងប្រទេសពាក់ព័ន្ធនានា។ 

ក្នុងទិដ្ឋភាពអន្តរជាតិ លោករដ្ឋមន្ត្រី Bui Thanh Son បានឲ្យដឹងថា ប្រទេសទាំងឡាយគប្បីសហប្រតិបត្តិការល្អថែមទៀតដើម្បីទទួលបានលទ្ធផលក្នុងការជំនះនូវផលវិបាកនៃគ្រាប់បែកនិងគ្រាប់មីន តាមរយៈការផ្តល់ហិរញ្ញវត្ថុជំនួយបច្ចេកទេសនិងលើកកម្ពស់សមត្ថភាព ការយោគយល់គ្នានិងការចែករំលែកបទពិសោធន៍ដល់ប្រទេសដែលទទួលរងផលប៉ះពាល់។ លោករដ្ឋមន្រ្តីបានបន្ថែមថា អង្គការសហប្រជាជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខគួរតែចាត់វិធានការនានាដើម្បីធានាសុវត្ថិភាពដល់កម្មាភិបាលដែលចូលរួមកងកម្លាំងរក្សាសន្តិភាព ការពារជនស៊ីវិល និងជំរុញសន្តិភាពប្រកបដោយចីរភាព។

ក្នុងឱកាសនេះ ក្រុមប្រឹក្សាសន្តិសុខបានអនុម័តសេចក្តីថ្លែងការណ៍ប្រធានដំបូងបង្អស់នៃក្រុមប្រឹក្សាសន្តិសុខដែលលើកសំណើដោយប្រទេសវៀតណាមស្ដីពីការជំនះនូវផលវិបាកនៃគ្រាប់បែកនិងគ្រាប់មីន។ ឯកសារនេះមានអត្ថន័យយ៉ាងសំខាន់ ហើយសង្កត់ធ្ងន់លើទំនាក់ទំនងរវាងការជំនះនូវផលវិបាកនៃគ្រាប់បែក គ្រាប់មីនជាមួយការថែរក្សាសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។

សេចក្តីថ្លែងការណ៍នេះក៏បានលើកឡើងពីខ្លឹមសារថ្មីៗសំខាន់ៗដូចជាផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាត Covid-19 ព្រមទាំងបង្កើនការជួយគាំទ្រដល់ប្រទេសនានាដែលរងផលប៉ះពាល់និងពិចារណាបង្កើតក្រុមជំនាញទទួលបន្ទុកការជំនះនូវផលវិបាកនៃគ្រាប់បែក និងគ្រាប់មីននៃបណ្ដាស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងតម្រូវការពិសេសរបស់ស្ត្រីនិងកុមារក្នុងការបំពេញការងារពាក់ព័ន្ធ ...៕

បកប្រែដោយ Pham Diep