leftcenterrightdel
អ្នកនាំពាក្សក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូបថត៖ vnanet.vn)

ដូចដែលបានបញ្ជាក់ជាច្រើនលើកច្រើនសារហើយនោះ វៀតណាមមានភ័ស្តុតាងជាប្រវត្តិសាស្ត្រ និងមូលដ្ឋានគតិយុត្តគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពលើប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្ដរជាតិ ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការលើដែនសមុទ្រដែលពាក់ព័ន្ធនៅក្នុងសមុទ្រខាងកើត ដោយអនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។​

រាល់ទម្រង់នៃការឃោសនា និងការផ្សព្វផ្សាយខ្លឹមសារដែលផ្ទុយទៅនឹងសច្ចភាពប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិនោះត្រូវទុកជាមោឃៈ ហើយមិនអាចផ្លាស់ប្តូរបានការពិតនៃអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa ក៏ដូចជាការពិតនៃបញ្ហាសមុទ្រខាងកើតបានឡើយ។

វៀតណាមទាមទារអោយអង្គភាពអាជីវកម្មទាំងឡាយគោរពអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការលើដែនទឹកពាក់ព័ន្ធនៅសមុទ្រខាងកើត”។

*ទាក់ទងនឹងសំណួររបស់អ្នកយកព័ត៌មានអំពីនីតិវិធីនៃការចូលមកប្រទេសវៀតណាមសម្រាប់មនុស្សដែលបានចាក់វ៉ាក់សាំង Covid-19 ហើយនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា បច្ចុប្បន្ននេះវៀតណាមមិនទាន់មានការកំណត់ដាច់ដោយឡែកអំពីនីតិវិធីនៃការចូលមកប្រទេសវៀតណាមសម្រាប់មនុស្សដែលបាន​ចាក់វ៉ាក់សាំង Covid-19 នោះទេ។ ក្នុងបរិបទដែល​ “លិខិតឆ្លងដែនវ៉ាក់សាំង” ត្រូវបានអនុវត្តដោយប្រទេសមួយចំនួននៅលើពិភពលោកហើយនោះ ដោយអនុវត្តតាមការដឹកនាំរបស់នាយករដ្ឋមន្រ្តី ស្ថាប័នមានសមត្ថកិច្ចវៀតណាមកំពុងសម្របសម្រួលសិក្សាស្រាវជ្រាវ វាយតម្លៃ និងចាត់វិធានការដោះស្រាយដោយសមស្របសម្រាប់បញ្ហានេះ។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang សង្កត់ធ្ងន់ថា “ក្រសួងការបរទេសកំពុងធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីសិក្សា និងធ្វើការសំយោគបទពិសោធន៍ជាក់ស្តែងពីប្រទេសដទៃទៀតដើម្បីសិក្សា និងដាក់ចេញគោលនយោបាយសម្រាប់ការចេញចូលព្រំដែនឲ្យសមស្រប ឆ្ពោះទៅរកគោលដៅពីរដោយប្រយុទ្ធ​ប្រឆាំងនឹងការរីករាលដាលប្រកបដោយប្រសិទ្ធភាពផង និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម”ផង៕

បកប្រែដោយ Duy Hoan