leftcenterrightdel
ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម (រូបថត៖ vnanet.vn)

ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob និងនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong; ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind; ប្រធានាធិបតីអាមេរិក លោក Joe Biden; ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម (UAE) លោក Sheikh Khalifa bin Zayed Al Nahyan អនុប្រធានាធិបតីនិងនាយករដ្ឋមន្រ្តី លោក Mohammed bin Rashid Al Maktoum និង ព្រះអង្គម្ចាស់ Mohammed bin Zayed al-Nahyan; ប្រធានាធិបតីម៉ុងហ្គោលី លោក Khaltmaagiin Battulga; ប្រធានាធិបតីនីការ៉ាហ្គោ លោក Daniel Ortega Saavedra និងអនុប្រធានាធិបតី លោកស្រី Rosario Murillo; ព្រះមហាក្សត្រអូម៉ង់ Haitham bin Tarik បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc។

នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong; នាយករដ្ឋមន្រ្តីថៃ​ លោក Prayut Chan-o-cha; នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi; នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង លោក Kim Tok Hun បានផ្ញើសារទូរលេខ និងលិខិតអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Pham Minh Chinh។

ប្រធានសភាឥណ្ឌា លោក Om Birla; ប្រធានព្រឹទ្ធសភាអ៊ីតាលី លោកស្រី Maria Elisabetta Alberti Casellati; ប្រធានសភាជាតិម៉ុងហ្គោលី Gombojav Zandanshatar; ប្រធានក្រុមប្រឹក្សាជាតិប៉ាឡេស្ទីន Saleem Al-Za'anoon បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Vuong Dinh Hue៕

បកប្រែដោយ Thuy Anh