អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានអះអាងថា សេចក្តីថ្លែការណ៍ស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-រុស្ស៊ីគឺជាការបញ្ជាក់យ៉ាងច្បាស់ និងជាក់ស្តែងនៃសេចក្តីប្រាថ្នារបស់ប្រជាជនរុស្ស៊ី និងវៀតណាមក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរដោយផ្អែកលើចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក។

leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova  (រូបថត៖ TASS)

ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-រុស្ស៊ី ទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍។ ការសន្ទនានយោបាយជាន់ខ្ពស់ និងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់​នៃប្រទេសទាំងពីរត្រូវបានរក្សាជានិច្ច​។ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច យោធា និងបចេ្ចកទេសយោធា វិទ្យាសាស្ត្របច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការលើវិស័យ​​មនុស្សធម៌ក៏ទទួលបានកម្លាំងចលករជាច្រើន​ផងដែរ។

លោកស្រី Zakharova បានបញ្ជាក់ថា ស្មារតីសាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកប្រកបដោយនិរន្តរភាពដែលមានជាស្រាប់នៅក្នុងទំនាក់ទំនងរុស្ស៊ី - វៀតណាមកាន់តែលេចធ្លោក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-១៩ ហើយទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីនៅតែជាកត្តាសំខាន់នៃគោលនយោបាយការបរទេសរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងឱកាសនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានសម្ភាសឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vnukov ដោយ​សង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម - រុស្ស៊ីទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេល ២០ ឆ្នាំកន្លងមក៕

បកប្រែដោយ Duy Hoan