ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍ​ជាវិជ្ជមាន​ខាងនយោបាយ និងសន្តិសុខនៅ​ប្រទេស​ស៊ូដង់​ខាងត្បូងក្នុងពេលកន្លងមក ដែលក្នុងនោះ UNMISS ដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញការអភិវឌ្ឍទាំងនេះ។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ស្ថានបេសកម្ម ដោយបានសង្កត់ធ្ងន់ទៅលើការចូលរួមចំណែករបស់វៀតណាមតាមរយៈការដាក់ពង្រាយកងពេទ្យកម្រិត ២ នៅទីក្រុង Bentiu និងបានអះអាងថា វៀតណាមនឹងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការរបស់ UNMISS នាពេលខាងមុខ។

leftcenterrightdel
លោក​ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសម្តែងនូវគោលបំណងថា សកម្មភាពរបស់ UNMISS នឹងបន្តឆ្លើយតបចំពោះការផ្លាស់ប្តូរនៃស្ថានភាពជាក់ស្តែងនៅប្រទេសស៊ូដង់ខាងត្បូង រួមទាំងការគាំទ្រចំពោះ​ដំណើរការអន្តរកាលនៅក្នុងប្រទេសនេះ ក៏ដូចជាបង្កើនប្រសិទ្ធភាពនៃសកម្មភាពការពារជនស៊ីវិល។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើ​សារៈសំខាន់នៃការធានាសុវត្ថិភាពសម្រាប់កងកំលាំង UNMISS ក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ និងការ​គាំទ្រដល់ការជំរុញ និងបង្កលក្ខណៈដល់ស្ត្រីអោយចូលរួមក្នុងស្ថានបេសកកម្មនេះ។

UNMISS គឺជាស្ថាន​បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ និងបានពន្យាពេលជារៀងរាល់ឆ្នាំ។ UNMISS មានភារកិច្ចការពារជនស៊ីវិលនៅស៊ូដង់ខាងត្បូង បង្កើតបរិយាកាសអំណោយផលសម្រាប់ជំនួយមនុស្សធម៌ ការឃ្លាំមើល និងស៊ើបអង្កេតការរំលោភសិទ្ធិមនុស្ស និងជួយគាំទ្រការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៨ ។ UNMISS នឹងផុតកំណត់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នេះបណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខនឹងពិភាក្សាអំពីការពន្យាពេលសម្រាប់ស្ថានបេសកម្មនៅប៉ុន្មានថ្ងៃខាងមុខនេះ។

វៀតណាមបានចូលរួមជាផ្លូវការក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងបានបញ្ជូនអ្នកតំណាងឱ្យចូលរួម UNMISS ក្នុងឆ្នាំ ២០១៤ ។ បច្ចុប្បន្ននេះ ប្រទេសវៀតណាមកំពុងដាក់ពង្រាយកងពេទ្យកម្រិត២ លេខ ២ នៅទីក្រុង Bentiu ប្រទេសស៊ូដង់ខាងត្បូង ដែលមានសមាជិកចំនួន ៦៣ នាក់ ក្នុងនោះមានស្ត្រី ១០ នាក់ ហើយក៏​ត្រៀមដាក់ពង្រាយកងពេទ្យកម្រិត២ លេខ ៣  នៅចុងខែមីនានេះដែរ៕

បកប្រែដោយ Thanh Cong