សារលិខិតនេះបានឲ្យដឹងថា នៅឆ្នាំ២០២០ ប្រទេសទាំងឡាយលើពិភពលោកជួបការលំបាកជាច្រើនដោយសារជំងឺ Covid-19។ ប៉ុន្តែក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម វៀតណាមនៅតែទទួលបានជោគជ័យជាច្រើន។

leftcenterrightdel
មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមប្រព្រឹត្តទៅនាថ្ងៃទី២៦ មករា (រូបថត៖ vov.vn)

វៀត​ណាមជាគំរូល្អ​មួយនៅលើ​ពិភព​លោក​ក្នុងការទប់ទល់នឹងជំងឺ Covid-19។ វៀតណាមក៏ទទួលជោគជ័យក្នុងតួនាទី​ជាប្រធានអាស៊ាននៅឆ្នាំ២០២០។ ក្រោមការដឹកនាំរបស់វៀតណាម កិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រូវបានពង្រឹងដោយមាន​ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតលើពិភពលោក។

គណបក្សកុម្មុយនិស្តអាមេរិកនឹងបន្តជួយគាំទ្របក្សកុម្មុយនិស្តវៀតណាមក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនៅបច្ចុប្បន្ន និងអនាគត៕

បកប្រែដោយ Thuy Anh