មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ដវៀតណាមគឺជាព្រឹត្តិការណ៍នយោបាយដែលមានអត្ថន័យជាប្រវត្តិសាស្ត្រពិសេស ហើយជាតម្រុយសំខាន់មួយក្នុងដំណើរការអភិវឌ្ឍន៍របស់បក្ស និងប្រជាជាតិវៀតណាម។ មហាសន្និបាតបាននាំមកនូវក្ដីទុកចិត្ដ​ និងសេចក្តីប្រាថ្នារបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ដោយធ្វើឲ្យប្រទេសជាតិអភិវឌ្ឍន៍តាម​ទិសសង្គមនិយមនៅពាក់កណ្តាលសតវត្សរ៍ទី ២១ ។

leftcenterrightdel
ប្រតិភូទាំងឡាយបានអនុម័តបទប្បញ្ញត្តិ និងរបៀបវារៈរបស់មហាសន្និបាត

ជានមួយនឹងបាវចនាថា“ សាមគ្គីភាព ប្រជាធិបតេយ្យ - វិន័យ - ភាពច្នៃប្រឌិត - ការអភិវឌ្ឍ” មហាសន្និបាតលើកទី ១៣ របស់បក្សមានភារកិច្ចពិនិត្យឡើងវិញនូវការអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២ ដែលផ្សារភ្ជាប់ជាមួយការវាយតម្លៃទៅលើដំណើរការផ្លាស់ថ្មី  កំណត់ទិសដៅការងារសម្រាប់ ៥ ឆ្នាំ និង ១០ ឆ្នាំខាងមុខ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥  ព្រមទាំងវាយតំលៃលើការអនុវត្តលក្ខន្ដិកៈបក្សនីតិកាល ១២ និងការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាល ១២ ក៏ដូចជាការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣។

ក្នុងដំណើរការ ៥ ឆ្នាំ (២០១៦-២០២០) កន្លងមក បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបានចាប់យកឱកាស និងបង្ហាញពីការខិតខំប្រឹងប្រែង ការជំនះរាល់ការលំបាក និងឧបសគ្គជាច្រើនដើម្បីសម្រេចបានសមិទ្ធផលយ៉ាងសំខាន់ជាច្រើន និងមានអត្ថន័យជាប្រវត្ដិសាស្ដ្រសម្រាប់ភាពចាស់ទុំនៅគ្រប់ទិដ្ឋភាពរបស់បក្ស រដ្ឋ ការស្រុះចិត្តគំនិត និងការរួមចំណែករបស់ប្រជាជន។

ដើម្បីសម្រេចបានជោគជ័យនេះគឺមកពីការដឹកនាំរបស់បក្ស  ការគ្រប់គ្រងរបស់រដ្ឋ និងប្រសិទ្ធភាពនៃប្រព័ន្ធនយោបាយ។ ជោគជ័យនេះក៏បានបង្ហាញពី “ ឆន្ទៈរបស់បក្សស្របតាមសេចក្ដីប្រាថ្នារបស់ប្រជាជន”។ ពីព្រោះបក្សតែងតែជ្រួតជ្រាបយ៉ាងជ្រាលជ្រៅ និងអនុវត្តត្រឹមត្រូវតាមទស្សនៈ ដោយប្រកាន់យកប្រជាជនជាមជ្ឈភាព  និងជាកម្លាំងនៃការផ្លាស់ថ្មី ការកសាង និងការពារមាតុភូមិ ទន្ទឹមនឹងនោះ គោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋសុទ្ធតែផ្ដើមចេញពីសេចក្តីប្រាថ្នា សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន…។

ក្នុងដំណាក់កាលបដិវត្តន៍ថ្មី យើងនៅតែជួបការលំបាក និងឧបសគ្គជាច្រើន។ ហានិភ័យទាំង ៤ នៅសេសសល់ដែលបក្សកុម្មុយនិស្ដវៀតណាមបានបង្ហាញច្បាស់ដូចជា អំពើពុករលួយ ការខ្ជះខ្ជាយ ការិយាធិបតេយ្យ និងការធ្លាក់ចុះខាងសតិអារម្មណ៍នយោបាយនិងសីលធម៌ “ដំណើរវិវឌ្ឍន៍ដោយខ្លួនឯង” និង “ការបំលែង” ក្នុងកម្មាភិបាលមួយចំនួន ក៏ដូចជាការវិវាទក្នុងសង្គមនៅតែមានភាពស្មុគស្មាញ និងកម្លាំងអមិត្ដបន្តបង្កើនការបំផ្លិចបំផ្លាញបុព្វហេតុបដិវត្តន៍របស់បក្សរដ្ឋ និងប្រជាជនយើងដែរ។ អាស្រ័យហេតុនេះ ការការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី រក្សាបរិស្ថានសន្តិភាពនិងស្ថិរភាព និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងរោគរាតត្បាតគឺជាតម្រូវការបន្ទាន់សម្រាប់ប្រទេសយើង។

សមិទ្ធិផលដែលសម្រេចបានក្នុងមហាសន្និបាតលើកទី ១២  របស់បក្ស និង ៣៥ ឆ្នាំ នៃការផ្លាស់ថ្មី គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់មហាសន្និបាតលើកទី ១៣ របស់បក្សក្នុងការកំណត់គោលដៅសម្រាប់ការអភិវឌ្ឍប្រទេសជាតិកាន់តែខ្លាំង​មាំមួន រុងរឿង សុភមង្គល  ជាមួយគ្នានោះ លើកកម្ពស់ឆន្ទៈ និងកម្លាំងមហាសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល។ ព្រមទាំងចាប់យកឱកាស និងប្តេជ្ញាចិត្តជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានាដើម្បីបន្តផ្លាស់ថ្មីយ៉ាងខ្លាំងក្លា លើកកម្ពស់ឆន្ទៈសក្តានុពល និងប្រភពធនធានសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ ជំរុញការផ្លាស់ថ្មី ឧស្សាហូបនីយកម្ម និងទំនើបកម្ម ការការពាររឹងមាំនូវមាតុភូមិ រក្សាបរិស្ថានសន្តិភាព និងស្ថិរភាពដើម្បីបន្តនាំប្រទេសកាន់តែអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយ​ចីរភាព។

ក្នុងរយៈពេលកន្លងមក ក្រោមការដឹកនាំរបស់បក្ស ជាមួយនឹងប្រពៃណីដ៏រុងរឿងរបស់កងទ័ពវីរជននិងក្ដីមោទនភាព បក្សភាគកងទ័ព និងកងទ័ពទាំងមូលបានរួបរួមគ្នាសម្រេចបានជោគជ័យនូវសេចក្ដីសម្រេចចិត្ដរបស់សន្និបាតបក្សភាគកងទ័ពលើកទី ១១។ ជាមួយនឹងចរិតថ្លៃថ្នូជាកងទ័ពលោកអ៊ំហូ កម្មាភិបាលនិងយុទ្ធជននៃកងទ័ពទាំងមូលតែងតែស្មោះត្រង់ជាដាច់ខាតជាមួយបក្ស ហើយម្ចាស់ការជំនះរាល់ការលំបាក និងអនុវត្ដល្អនូវតួនាទីស្នូលក្នុងការកសាងខឿនការពារជាតិក្នុងប្រជាជនទាំងមូលនិងការពារមាតុភូមិឲ្យបានរឹងមាំ រួមចំណែកជាមួយប្រទេសជាតិអនុវត្តប្រកបដោយជោគជ័យនូវសេចក្ដីសម្រេចចិត្ដរបស់មហាសន្និបាតលើកទី ១៣ និងការផ្លាស់ថ្មីដើម្បីសម្រេចបានគោលដៅសម្រាប់ប្រជាជនធូរធារ ប្រទេសជាតិរុងរឿង ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌៕

បកប្រែដោយ Pham Diep