ព្រឹត្តិការណ៍មហាសន្និបាតបក្សលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមដែលបានចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែមករា នៅរដ្ឋធានីហាណូយកំពុងទាក់ទាញការយកចិត្តទុកដាក់ និងការតាមដានពីប្រព័ន្ធផ្សព្វផ្សាយនៅអាស៊ីអាគ្នេយ៍។

leftcenterrightdel
មហាសន្និបាតទូទាំងប្រទេសលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមកំពុងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinhទីក្រុងហាណូយ

 

កាសែត Straits Times របស់សឹង្ហបូរីបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៩ ថ្ងៃធ្វើការ ប្រតិភូដែលចូលរួមមហាសន្និបាតនឹងពិភាក្សាអំពីគោលនយោបាយសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ និងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសម្រាប់អាណត្តិថ្មី។ កាសែត Straits Times ក៏បានសង្កត់ធ្ងន់លើសមិទ្ធិផលលេចធ្លោក្នុងវិស័យសេដ្ឋកិច្ច និងការគ្រប់គ្រងជំងឺរាតត្បាត COVID-១៩ របស់វៀតណាមក្នុងឆ្នាំ ២០២០ ដោយនិយាយថានេះជាចំណុចភ្លឺក្នុងចំណោមបណ្តាប្រទេសអាស៊ី។ យោងតាមកាសែតនេះ វៀតណាមបានកំណត់គោលដៅកំណើនជាមធ្យម ៧% ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

ស្របពេលនេះដែរកាសែត The Star របស់ប្រទេសម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា នេះគឺជាមហាសន្និបាតដែលមានអ្នកចូលរួមច្រើនជាងគេ។ ក្នុងរយៈពេល ៩ ថ្ងៃនៃមហាសន្និបាតនេះ ប្រតិភូនឹងបូកសរុបលទ្ធផលនៃការអនុវត្តន៍ដំណោះស្រាយនៃមហាសន្និបាតលើកទី XII របស់បក្សកុម្មុយនិស្តវៀតណាម វាយតម្លៃការអនុវត្តគោលនយោបាយផ្លាស់ថ្មីក្នុងរយៈពេល ៣៥ ឆ្នាំ យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល ១០ ឆ្នាំ (២០១១ -២០២០); ពិភាក្សាអំពីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ និងចក្ខុវិស័យអភិវឌ្ឍន៍របស់ប្រទេសដល់ឆ្នាំ ២០៤៥ ។

បកប្រែដោយ Duy Hoan