សម័យប្រជុំត្រៀមបំរុងបានអនុម័តបទប្បញ្ញត្តិការងារ កម្មវិធីការងារ បទបញ្ញត្តិបោះឆ្នោត និងរបាយការណ៍ស្តីពីប្រតិភូ ការបោះឆ្នោតជ្រើសរើសអង្គប្រធាន លេខាធិការដ្ឋាន និងគណៈកម្មការត្រួតពិនិត្យប្រតិភូ។

leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan អញ្ជើញចូលរួមសម័យប្រជុំត្រៀមបំរុងសម្រាប់មហាសន្និបាតលើកទី ១៣ របស់បក្ស

សូមរំលឹកថា មុនពេលបើកសម័យប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan និងសមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស និងតំណាងដែលចូលរួមមហាសន្និបាតលើកទី ១៣ របស់បក្ស បានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ដែលជាអ្នកបង្កើតបក្ស អ្នកដឹកនាំដ៏ឆ្នើមរបស់បក្ស និងប្រជាជន​វៀតណាម ព្រមទាំង​ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីដែលបានពលីជីវិតដើម្បីឯករាជ្យជាតិ។

leftcenterrightdel
ថ្នាក់ដឹកនាំបក្ស រដ្ឋ និងតំណាងចូលរួមមហាសន្និបាតលើកទី ១៣ របស់បក្សដាក់កម្រងផ្កាគោរពវិញ្ញាណខ័ណ្ឌយុទ្ធជនពលី

សេចក្តីព្រាងឯកសារនៃមហាសន្និបាតលើកទី ១៣ របស់បក្ស រួមមាន របាយការណ៍នយោបាយគឺជារបាយការណ៍មជ្ឈភាព របាយការណ៍សេដ្ឋកិច្ច សង្គម និងរបាយការណ៍បូកសរុបកិច្ចការកសាងបក្ស និងអនុវត្តលក្ខន្តិកៈបក្ស។ ឯកសារទាំងឡាយនៃមហាសន្និបាតលើកទី ១៣ នេះបានវាយតម្លៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១២; ពិនិត្យឡើងវិញនូវការអនុវត្តការផ្លាស់ថ្មីក្នុងរយៈពេល ៣៥ ឆ្នាំ; ការអនុវត្តកម្មវិធីនយោបាយក្នុងរយៈពេល ១០ ឆ្នាំ; យុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ១០ ឆ្នាំ ២០១១-២០២០; ដាក់ចេញ​ទិសដៅ និងភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៥ ឆ្នាំ ២០២១-២០២៥; បញ្ជាក់គោលដៅ និងទិសដៅដល់ឆ្នាំ២០៣០; និងចក្ខុវិស័យអភិវឌ្ឍប្រទេសជាតិដល់ឆ្នាំ២០៤៥។

គោលដៅជាទូទៅដែលមហាសន្និបាតបានលើកឡើងគឺជាមូលដ្ឋានសំខាន់ក្នុងការកំណត់ទិសដៅ ភារកិច្ច ដំណោះស្រាយកសាង អភិវឌ្ឍប្រទេសជាតិ និងការពារមាតុភូមិ ធានាឲ្យដើរព្រមៗគ្នា ឆ្លើយតបនឹងតម្រូវការយូរអង្វែង និងមានការមូលមតិជាឯកច្ឆ័ន្ទក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលសម្រាប់់ដំណាក់កាលចាប់​តាំងពីពេលនេះដល់ពាក់កណ្តាលសតវត្សរ៍ទី ២១៕

បកប្រែដោយ Thuy Anh