នៅក្នុងជំនួប នាយករដ្ឋមន្រ្តីទាំងពីរបានបញ្ជាក់ថា ចំណងមិត្តភាព ការយោគយល់គ្នា និងទំទុកចិត្តគ្នាគឺជាកម្លាំងចលករជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពសហប្រតិបត្តិការក្នុងការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - អូស្ត្រាលីឱ្យ​​​អភិវឌ្ឍកាន់​តែ​ស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព។ លោកនាយករដ្ឋមន្រ្តី Morrison បានឯកភាពជាមួយលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក្នុងការបន្តលើកកម្ពស់ការផ្សារភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និង​ជួយគាំទ្រវៀតណាមក្នុងការទទួលបានប្រភពវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ក៏ដូច​ជា​ពង្រឹងកិច្ចសហប្រតិបត្តិការនៅយន្តការ និងវេទិកាក្នុងតំបន់ និងអន្តរជាតិ។ អូស្រ្តាលីបានអះអាងថា នឹងបន្តគាំទ្រចំពោះប្រទេសវៀតណាមឲ្យ​ទទួលបានជោគជ័យនូវតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅឆ្នាំ ២០២១  ​បន្ត​ជួយគាំទ្រដល់វៀតណាម​ក្នុង​ការ​បំពេញ​បេសកម្ម​ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយ​អូស្រ្តាលីនឹងចូលរួមក្នុងកិច្ចប្រជុំស្តីពី “តួនាទីរបស់ស្ត្រីក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ” នៅឆ្នាំ ២០២១ ព្រមទាំង​សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅមហាអនុតំបន់មេគង្គ និងត្រៀមខ្លួនចូលរួមយន្តការសហប្រតិបត្តិការត្រីភាគីក្នុងតំបន់រវាងវៀតណាម - អូស្ត្រាលីជាមួយឡាវ និងកម្ពុជា៕

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុង​ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពក្នុងការធ្វើនាវាចរ និងអាកាសចរណ៍ ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ដូចដែលមានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS  ១៩៨២  ដោះស្រាយជំលោះដោយសន្តិវិធីផ្អែកលើច្បាប់អន្ដរជាតិ រួមទាំង UNCLOS ១៩៨២; អនុវត្ត DOC យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព ឆ្ពោះទៅរកការ​សំរេចបាននូវ​ COC ប្រកប​ដោយ​ប្រសិទ្ធិភាព ស្របនឹងច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ ៕

បកប្រែដោយ Duy Hoan