យោងតាមរបាយការបូកសរុបបានឲ្យដឹងថា នៅឆ្នាំ២០២០ ទោះបីជំងឺរាតត្បាត​ Covid-19 មានការវិវឌ្ឍន៍ស្មុគស្មាញដែលជះឥទ្ធិពលយ៉ាងខ្លាំងលើ​គ្រប់ទិដ្ឋភាព​នៃជីវភាពសង្គម រួមទាំងកិច្ចការការទូត​ប្រជាជន​ក៏ដោយ ប៉ុន្តែអង្គការ HAUFO នៅតែរៀបចំប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងសន្សំសំចៃនូវសកម្មភាពទាំងឡាយតាមការដឹកនាំរបស់ថ្នាក់ដឹកនាំទីក្រុងហាណូយ។ ទន្ទឹមនឹងនោះ  កិច្ចការការទូត​ប្រជា​ជន​មាន​ការផ្លាស់ថ្មី ច្នៃប្រឌិត និងជិតស្និទ្ធជាមួយភារកិច្ចនយោបាយរបស់ទីក្រុង ប្រជាជនរដ្ឋធានីហាណូយម្នាក់ៗ ជាអ្នកជូនសារសន្តិភាព មិត្តភាព។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

នាឆ្នាំ២០២១ អង្គការ HAUFO នឹងបន្តរៀបចំសកម្មភាពប្រចាំឆ្នាំ ដូចជា ពិធីទទួលស្វាគមឆ្នាំថ្មី ជូនពរឆ្នាំថ្មីចំពោះបណ្តាប្រទេសអាស៊ី ការប្រឡងគូរគំនូរកុមារអន្តរជាតិក្រោម​ប្រធាន​បទ “ខ្ញុំស្រឡាញ់ទីក្រុងហាណូយ-ទីក្រុងសន្តិភាព” ។ល។ ទន្ទឹមនឹងនោះ អង្គការ HAUFO ក៏កៀរគរថវិកាបរិច្ចាគពីអង្គការក្រៅរដ្ឋាភិបាលបរទេសដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅតាម​តំបន់ជាយក្រុងហាណូយ ផ្តោតទៅលើវិស័យសុខាភិបាល អប់រំ ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការផ្ទេរបច្ចេកវិទ្យា។ល។ សកម្មភាពទាំងនេះនឹងចូលរួមចំណែកលើកកម្ពស់រូបភាព និងតួនាទីរបស់ទីក្រុងហាណូយ ធ្វើឱ្យមិត្តភក្ដិអន្តរជាតិមានចំណាប់អារម្មណ៍ល្អ។

ក្នុងឱកាសនេះ គណៈកម្មការអចិន្រ្តៃយ៍ HAUFO បានបំផុសចលនាប្រឡងប្រណាំងឆ្នាំ២០២១ ក្រោម​ប្រធានបទ “ម្ចាស់ការ ច្នៃប្រឌិត ប្រសិទ្ធភាព” ដល់កម្មាភិបាល សមាជិកនៃសម្ព័ន្ធមិត្តភាព និងអង្គការជាសមាជិកនៃសម្ព័ន្ធ៕

បកប្រែដោយ Thuy Anh