ដោយមានចំណងជើង “វៀតណាម៖ ចំណុចភ្លឺក្នុងការទប់ទល់នឹងជំងឺ Covid-19 និងកំណើនសេដ្ឋកិច្ច” អត្ថបទបានសង្កត់ធ្ងន់ថា វៀតណាមគឺជាសមាជិករបស់អាស៊ាន និងជាប្រទេសកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយមានតួនាទីកាន់តែកើនឡើងនៅលើឆាកអន្តរជាតិ។ នៅប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមទទួលបានសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍ ទាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កិច្ចការបរទេស និង​ការទប់ទល់នឹងជំងឺ Covid-19។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

សមិទ្ធិផលមួយក្នុងចំណោងសមិទ្ធិផលលេចធ្លោជាងគេគឺវៀតណាមក្លាយជាចំណុចភ្លឺក្នុងការទប់ទល់នឹងជំងឺ Covid-19។ វៀតណាមបានគ្រប់គ្រងដោយជោគជ័យជំងឺ Covid-19 នៅឆ្នាំ២០២០ ខណៈដែលជំងឺរាតត្បាតនៅលើពិភពលោកនៅកើត​មានយ៉ាង​ស្មុគស្មាញ។ យោងតាមអង្គការសុខភាពពិភពលោក (WHO)  ឲ្យ​ដឹង​ថា ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសមួយចំនួនតិចដែលគ្រប់គ្រងជំងឺរាតត្បាតបានល្អ ហើយផ្តល់ជំនួយទាន់ពេលវេលាដល់ប្រទេសជាច្រើន ដូចជាផ្ដល់ម៉ាស និងសម្ភារៈបរិក្ខារ​ពេទ្យ​ដល់ប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសអ៊ឺរ៉ុប។

អត្ថបទក៏បានឲ្យដឹងថា សមិទ្ធិផលលេចធ្លោទី២ របស់វៀតណាម គឺកំណើនសេដ្ឋកិច្ចខ្ពស់។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចជោគជ័យបំផុតរបស់ពិភពលោកក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ដោយទទួលបានកំណើន​ជា​មធ្យម ៦.៨% ក្នុង​មួយ​ឆ្នាំ នាដំណាក់កាល ២០១២-២០១៩។ នៅឆ្នាំ២០២០ ទោះបីបណ្តាប្រទេសនៅលើពិភពលោកមានកំណើនអវិជ្ជមានដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ ក៏កំណើនសេដ្ឋកិច្ចវៀតណាមនៅតែទទួលបានកំណើនវិជ្ជមាន​ជា ៣% ផងដែរ។ ជាពិសេស វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការធ្វើ​សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិដើម្បីទាក់ទាញធនធានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ រួមទាំងការចុះហត្ថលិខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីជាច្រើន ដូចជាកិច្ចព្រមព្រៀងទូលំទូលាយនិងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប - វៀតណាម (EVFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

សមិទ្ធិផលលេចធ្លោទី៣ របស់វៀតណាម គឺវៀតណាម​កាន់​តែ​មានតួនាទីសំខាន់នៅលើឆាកអន្តរជាតិ។ ដោយមានគោលនយោបាយការបរទេសពហុភាគី និងធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ វៀតណាមបានបង្កើនសកម្មភាពការ​បរទេសទ្វេភាគី និងពហុភាគី។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក វៀតណាមបានរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍អន្តរជាតិធំៗដូចជា កិច្ចប្រជុំកំពូល APEC ឆ្នាំ២០១៧ និងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងនាឆ្នាំ២០១៩។ ជាពិសេស ក្នុងឆ្នាំ២០២០ ដែលជាឆ្នាំមានការលំបាក និងបញ្ហាប្រឈមជាច្រើន វៀតណាមទទួលបានជោគជ័យក្នុងឋានៈជាប្រធានប្ដូរវេន​អាស៊ាន និងជា​សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

បកប្រែដោយ Thuy Anh