leftcenterrightdel
លោកស្រី Nguyen Phuong Nga ថ្លែងក្នុងជំនួប (រូបថត៖ hanoimoi.com.vn)

នាឆ្នាំ២០២០ ជំងឺ Covid-19 និងស្ថានភាពនយោបាយ សន្តិសុខយ៉ាងស្មុកស្មាញលើពិភពលោក និងក្នុងតំបន់ បានជះផលប៉ះពាល់ខ្លាំងលើវិស័យជាច្រើនរបស់ប្រទេសវៀតណាម រួមទាំងសកម្មភាពទាក់ទងបរទេសរវាងប្រជាជន និងប្រជាជន។ ប៉ុន្តែក្នុងបរិបទនោះ VUFO បាន “ម្ចាស់ការ ច្នៃប្រឌិត និងមានប្រសិទ្ធភាព” ក្នុងការអនុវត្តភារកិច្ចនយោបាយដែលត្រូវបានប្រគល់ រួមជាមួយប្រទេសទាំងមូលអនុវត្តដោយជោគជ័យនូវភារកិច្ចទាំងពីរ ទប់ទល់នឹងជំងឺរាតត្បាតផង និងអភិវឌ្ឍសេដ្ឋកិច្ច សង្គមផង។

VUFO និងសមាជិកទាំងឡាយបានរៃអង្គាសប្រមូលម៉ាស់ជិតមួយលានសន្លឹក និងសាច់ប្រាក់ដែលមានតម្លៃសរុបជាង ១០ ពាន់លានដុង ដើម្បីជួយប្រទេសនានាក្នុងការទប់ទល់នឹងជំងឺរាតត្បាត។ សកម្មភាពទាំងនេះបានពង្រឹង និងពង្រីក ពូនជ្រំចំណងមិត្តភាពជាមួយប្រជាជននៃបណ្ដាប្រទេស ផ្សព្វផ្សាយរូបភាពវៀតណាមដែលជាប្រទេសពោរពេញទៅដោយមនុស្សធម៌ និងលើកកម្ពស់កេរ្តិ៍ឈ្មោះអន្តរជាតិរបស់វៀតណាម៕

បកប្រែដោយ Thuy Anh