លោក Tran Ba Phuc បានសម្ដែងនូវជំនឿជាក់និងមោទនភាពដ៏ធំធេង ដោយសារមិនធ្លាប់មានពេលណាដែលលិខិតឆ្លងដែនវៀតណាមមានតម្លៃ និងអត្ថន័យដ៏ធំធេង ចំពោះប្រជាពលរដ្ឋវៀតណាមនៅឯបរទេសដូចបច្ចុប្បន្ននេះទេ។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ស្ដីពីបំណងប្រាថ្នារបស់បងប្អូនអាណិកជនវៀតណាមនៅអូស្ត្រាលី ចំពោះមហាសន្និបាតបក្សលើកនេះ លោក Tran Ba Phuc បានឲ្យដឹងថា បងប្អូនអាណិកជនវៀតណាមនៅអូស្ត្រាលីជឿជាក់ថា មហាសន្និបាតបក្សនាពេលខាងមុខនឹងជ្រើសរើសយ៉ាងត្រឹមត្រូវថ្នាក់ដឹកនាំដែលមានទាំងគុណធម៌ និងទេពកោសល្យដើម្បីដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។

លោក Tran Ba Phuc ក៏មានបំណងថា បក្សនិងរដ្ឋ នឹងបន្តបញ្ជាដឹកនាំ ហើយជំរុញការអនុវត្តសេចក្ដីសម្រេចចិត្តទទួលស្គាល់តួនាទីនៃវិស័យសេដ្ឋកិច្ចឯកជន សំដៅមានការវាយតម្លៃនិងជួយទ្រទ្រង់យ៉ាងសក្តិសមចំពោះវិស័យសេដ្ឋកិច្ចនេះ ចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ៕

តាម vovworld.vn