leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានថ្លែងសុន្ទរកថាក្នុងពីធីបិទសន្និបាត (រូបថត៖ vnanet.vn)

នៅឯសន្និបាតនេះ គណៈកម្មាធិការមជ្ឈិមបានផ្តោតលើការពិភាក្សា និងអនុម័តលើបញ្ជីឈ្មោះបេក្ខជននៃគណៈកម្មាធិការមជ្ឈិមបក្ស​នីតិកាល ១៣ និងអនុម័តលើបញ្ជីឈ្មោះបេក្ខជនសមាជិកការិយាល័យនយោបាយនីតិកាល ១២ ដែលរួមទាំងបេក្ខជន "ពិសេស" បន្ដជាសមាជិកការិយាល័យនយោបាយនីតិកាល ១៣ និងបញ្ជីឈ្មោះបេក្ខជនសម្រាប់តំណែងជាអ្នកដឹកនាំស្នូលរបស់បក្ស និងរដ្ឋសម្រាប់នីតិកាលទី១៣ ដោយទទួលបានសំឡេងគាំទ្រខ្ពស់។

គណៈកម្មាធិការមជ្ឈិមក៏បានពិភាក្សា និងឯកភាពខ្ពស់លើរបាយការណ៍របស់ការិយាល័យនយោបាយស្តីពីបញ្ជីឈ្មោះគណៈអធិបតី គណៈលេខាធិការ និងគណៈត្រួតពិនិត្យនៃមហាសន្និបាតលើកទី១៣ របស់បក្ស។ ជាមួយគ្នានោះ គណៈកម្មាធិការមជ្ឈិមបក្ស​ បានអនុម័តលើរបាយការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាល១២ ស្តីពីឯកសារដែលនឹងដាក់ជូនមហាសន្និបាតបក្សលើកទី១៣ និងការងារបុគ្គលិកនៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាល ១៣។

leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងប្រតិភូចូលរួមពិធីបិទសន្និបាត (រូបថត៖ vnanet.vn)

ដូច្នេះ រហូតមកដល់ពេលនេះ គណៈកម្មាធិការមជ្ឈិមបក្សបានសម្រេចរួចរាល់នូវការត្រៀមរៀបចំមហាសន្និបាតបក្ស​លើកទី១៣។ គណៈកម្មាធិការមជ្ឈិមបក្ស​បានស្នើឲ្យអនុគណៈកម្មាធិការរៀបចំមហាសន្និបាតបក្ស និងអង្គភាពពាក់ព័ន្ធនានាពិនិត្យឡើងវិញជាបន្ទាន់នូវការត្រៀមរៀបចំមហាសន្និបាតបក្ស​ ហើយធានាឲ្យមហាសន្និបាតបក្ស​លើកទី១៣ ឱ្យទទួលបានជោគជ័យដ៏ល្អប្រសើរ៕

បកប្រែដោយ Pham Diep