leftcenterrightdel
អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ថតរូបជាអនុស្សាវរីយ៍ជាមួយប្រតិភូនៅក្នុងពិធី (រូបថត៖ baoquocte.vn)

ថ្លែងក្នុងពិធីលៀងសាយភោជន៍ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំ​វៀត​ណាម លោកស្រី Lianys Torres Rivera បានមានប្រសាសន៍ថា ពិធីរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-គុយបា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី។ លោកស្រីឯកអគ្គរដ្ឋទូត Lianys Torres Rivera ក៏បានសង្កត់ធ្ងន់ថា ចំណងសាមគ្គីភា​ព​ដ៏ស្មោះត្រង់ និងជិតស្និទ្ធរវាងគុយបា និង​វៀត​ណាមត្រូវបានបញ្ជាក់ជាថ្មីម្តងទៀតនៅក្នុងបរិបទដែល​ជំងឺរាតត្បាត Covid-19 កំពុង​​វិវឌ្ឍយ៉ាងស្មុគ្រស្មាញនៅលើពិភពលោក។

leftcenterrightdel
ឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាម លោកស្រី Lianys Torres Rivera ថ្លែងនៅក្នុងពិធី (រូបថត៖ baoquocte.vn)
leftcenterrightdel
រដ្ឋមន្ត្រីក្រសួងសំណង់ លោក Pham Hong Ha ថ្លែងនៅក្នុងពិធី (រូបថត៖ baoquocte.vn)

រដ្ឋមន្ត្រីក្រសួងសំណង់ លោក Pham Hong Ha បានសម្តែងនូវក្តីជឿជាក់ថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងនយោបាយល្អរវាងប្រទេសទាំងពីរ ទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងគុយបានឹងត្រូវបានពង្រឹង និងពង្រីកនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang