leftcenterrightdel
សមាគមមិត្តភាពវៀតណាម-អាមេរិកទីក្រុង Da Nang រៀបចំពិធីរំលឹកខួបលើកទី២៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អាមេរិក (រូបថត៖ thoidai.com)

លោក Ho Ky Minh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា ទីក្រុង Da Nang បានបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយតំបន់ចំនួន៣ របស់អាមេរិក ដូចជាទីក្រុង Oakland (រដ្ឋ Califomia), ទីក្រុង Pittsburgh (រដ្ឋ Pennsylvania) និងទីក្រុង Houston (រដ្ឋ Texas) គឺជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ កិច្ចពិភាក្សារវាងគណៈប្រតិភូជាន់ខ្ពស់នៃទីក្រុង Da Nang និងតំបន់នានារបស់ប្រទេសអាមេរិកត្រូវបានរៀបចំជាប្រចាំ រួមចំណែកក្នុងការបង្កើនការយល់ដឹង និងជំនឿទុកចិត្ដគ្នាទៅវិញទៅមក។

ទីក្រុង Da Nang នឹងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនអាមេរិកចូលមកវិនិយោគក្នុងវិស័យទេសចរណ៍ logistics សេវាកម្មមានគុណភាពខ្ពស់ កំពង់ផែសមុទ្រ អាកាសចរណ៍ និងបច្ចេកវិទ្យាខ្ពស់។ល៕

បកប្រែដោយ Thuy Anh