leftcenterrightdel
ប្រធាន VUFO លោកស្រី Nguyen Phuong Nga ប្រគល់គ្រឿងអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្តាប្រជាជាតិ” ជូនលោកឯកអគ្គរដ្ឋទូត Ibnu Hadi (រូបថត៖ dangcongsan.vn)

ថ្លែងមតិនៅក្នុងពិធីនេះ ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលបំពេញបេសកកម្មការទូតនៅវៀតណាម លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានចូលរួមសកម្មភាពជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌូនេស៊ីលើវិស័យជាច្រើន ដូចជា នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ និងកីឡាជាដើម។ លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ VUFO សមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី និងបណ្តាស្ថាប័នរបស់វៀតណាមដើម្បីអនុវត្តសកម្មភាពមិត្តភាពជាច្រើនដូចជា ការប្រឡង “ស្វែងយល់អំពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានាធិបតី  Sukarno ទៅកាន់ប្រទេសវៀតណាម”  និងសិក្ខាសាលា ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការមិត្តភាពដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញការវិនិយោគវៀតណាម-ឥណ្ឌូនេស៊ី”។ល។

លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានសម្តែងនូវកិត្តិយសដែលទទួលបានគ្រឿងអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្តាប្រជាជាតិ”  របស់ VUFO។ លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានវាយតម្លៃខ្ពស់ចំពោះវៀតណាមដែលទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០  ក្នុងបរិបទដែលការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នៅទូទាំងពិភពលោក។ លោកក៏បានសម្តែងនូវក្តីជឿជាក់ថា ទំនាក់ទំនងឥណ្ឌូនេស៊ី-វៀតណាម នឹងត្រូវបានពង្រឹងនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang