នៅក្នុងវេទិកា ប្រតិភូទាំងឡាយបានឯកភាពថា ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមប្រកបដោយចីរភាព គប្បីផ្អែកលើមូលដ្ឋាននៃសន្តិភាព និងសន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការដើម្បីស្ថិរភាពពិភពលោក ដោយគោរពគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលត្រូវបានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ប្រតិភូទាំងឡាយក៏បានបញ្ជាក់ពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព និងទូលំទូលាយរវាងគ្រប់គណបក្សនយោបាយ និងរវាងរដ្ឋាភិបាល នៃបណ្តាប្រទេស។

leftcenterrightdel
លោក Hoang Binh Quan សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលរួមក្នុងវេទិកា (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅវេទិកា ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្ស លោក Hoang Binh Quan បានសង្កត់ធ្ងន់លើទស្សនៈឥតងាករេរបស់វៀតណាមដែលផ្តោតសំខាន់លើប្រជាជន នៅក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទាំងឡាយ។ លោកបានស្នើឱ្យបណ្តាប្រទេស និងគណបក្សនយោបាយ ផ្តោតសំខាន់លើសន្តិសុខសុខាភិបាល សម្របសម្រួលសកម្មភាពនៅថ្នាក់តំបន់ និងពិភពលោក ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាត Covid-19 ប្រកបដោយប្រសិទ្ធភាព ព្រមទាំងលើកកម្ពស់តួនាទីរបស់ស្ថាប័នពហុភាគី រួមទាំងស្ថាប័នពហុភាគីគណបក្សនយោបាយ ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕

បកប្រែដោយ Huyen Trang