មានប្រសាសន៍នៅក្នុងពិធី លោក Kamal Maholtra បានលើកតម្កើងទំនាក់ទំនងរវាងវៀតណាម និងអង្គការសហប្រជាជាតិក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក ជាពិសេសកិត្យានុភាព និងតួនាទីរបស់វៀតណាម ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ និងជាប្រធានអាស៊ានឆ្នាំ ២០២០។ លោកបានចាត់ទុកថា វៀតណាមបានគ្រប់គ្រងយ៉ាងល្អនូវការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ហើយបាន និងកំពុងឈានមុខគេនៅលើពិភពលោកនៅក្នុងការធ្វើកំណែទម្រង់អង្គការសហប្រជាជាតិនៅថ្នាក់ជាតិ ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមក។

leftcenterrightdel
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh មានប្រសាសន៍នៅក្នុងពិធី (រូបថត៖ baoquocte.vn)

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា អង្គការសហប្រជាជាតិ មានសារៈសំខាន់ជានិច្ចកាលចំពោះប្រជាជនវៀតណាម។ លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការលើកកម្ពស់ពហុភាគីនិយម ជាមួយតួនាទីជាមជ្ឈភាពរបស់អង្គការសហប្រជាជាតិ។ លោកបានរំលឹកឡើងវិញនូវការរួមវិភាគទានរបស់វៀតណាម ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខពិភពលោកនៅក្រុមប្រឹក្សាសន្តិសុខ។  លោកបានប្រសាសន៍ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមកំពុងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន - អង្គការសហប្រជាជាតិ រួមទាំងការឆ្លើយតបទៅនឹងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍ (រូបថត៖ baoquocte.vn)

លោក Pham Binh Minh ក៏បានអះអាងដែរថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ និងមានគោលបំណងថា កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការសហប្រជាជាតិ នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាពនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang