លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអបអរសាទរឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅឯបរទេស។ លោកស្រីប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលកាន់តែជិតស្និទ្ធរវាងក្រសួងការបរទេស និងសកម្មភាពការទូតនៃរដ្ឋសភា។ រដ្ឋសភា និងស្ថាប័ននានារបស់រដ្ឋសភាតែងតែយកចិត្តទុកដាក់ និងគាំទ្រចំពោះកិច្ចការបរទេស។

leftcenterrightdel
លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ថ្លែងក្នុងពិធីជួបសំណេះសំណាល

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា រដ្ឋសភានឹងបន្តជំរុញសកម្មភាពការទូតសភា និងជំរុញសភានៃប្រទេសជាសមាជិកសហភាពអឺរ៉ុប ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគរវាងវៀតណាម និងសហភាពអឺរ៉ុប និងប្រទេសជាសមាជិកសហភាពអឺរ៉ុប (EVIPA)។

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan មានសេចក្តីសង្ឃឹមថា ឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងវៀតណាម ប្រចាំនៅឯបរទេស នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីលើកកម្ពស់ស្មារតីទំនួលខុសត្រូវ កសាងសាមគ្គីភាព និងបំពេញភារកិច្ចប្រកបដោយជោគជ័យ។ ឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងវៀតណាម គប្បីក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងវៀតណាម និងប្រទេសសាមី ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ៕

បកប្រែដោយ Huyen Trang