នេះជាកិច្ចប្រជុំប្រចាំឆ្នាំដើម្បីពិនិត្យវឌ្ឍនភាពក្នុងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយអាស៊ាន - អង្គការសហប្រជាជាតិ និងត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន - អង្គការសហប្រជាជាតិ លើកទី ១១ នៅខែវិច្ឆិកា ឆ្នាំ ២០២០ ព្រមទាំងពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការចាប់អារម្មណ៍ដូចគ្នា។

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៥ និងអគ្គលេខាធិការអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថាអាស៊ានគឺជាដៃគូដែលមិនអាចខ្វះបាន និង​សន្យាគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ាន ក៏ដូច​ជា​បន្តគាំទ្រអាស៊ានក្នុងការកសាងសហគមន៍អង្គការសហប្រជាជាតិ ព្រមទាំង​វាយតំលៃ​ខ្ពស់​ចំពោះ​សមត្ថភាពដឹកនាំ និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០  ដោយបានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងជំងឺរាតត្បាតផង និងជំរុញការកសាងសហគមន៍ផង។ ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង Covid-19  ប្រតិភូទាំងឡាយនៃអង្គការសហប្រជាជាតិបានបញ្ជាក់ពីការបន្តផ្តល់ជំនួយដល់អាស៊ានក្នុងការកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចសង្គមដោយជំងឺរាតត្បាត តាមរយៈការរួមគ្នាជំរុញការស្តារឡើងវិញសម្រាប់អាស៊ានទាំងមូល។

leftcenterrightdel
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - អង្គការសហប្រជាជាតិ (រូប​ថត៖ ក្រសួងការបរទេស​វៀតណាម)

កិច្ចប្រជុំបានឯកភាពជាឯកច្ឆន្ទលើផែនការសកម្មភាពអាស៊ាន - អង្គការសហប្រជាជាតិ សម្រាប់ដំណាក់កាល ២០២១-២០២៥ ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃជំនួយបច្ចេកទេស កិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែក គ្រប់វិស័យ។ ភាគីនានាបានលើកឡើងថា ការអនុវត្តដំណើរការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ និងរបៀបវារៈរបស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ គឺជាការចូលរួមជាក់ស្តែងក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ហើយកុំទុកនរណាម្នាក់ចោលនៅខាងក្រោយឡើយ ព្រមទាំងលើកកំពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ។

ទាក់ទងនឹងស្ថានភាពក្នុងតំបន់និងពិភពលោក ភាគីនានាបានបញ្ជាក់ពីសារសំខាន់នៃសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ ជាពិសេសនៅពេលដែលជំងឺរាតត្បាត Covid-19 នៅតែបន្តគំរាមកំហែងដល់ជីវភាពរបស់បណ្តាប្រទេស។  ប្រតិភូទាំងអស់បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ដោយប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសណ្តាប់ធ្នាប់​អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ។

អង្គប្រជុំបានសង្កត់ធ្ងន់ជាថ្មីម្តងទៀតអំពីគោលដៅនៃការខិតខំដើម្បីកសាងសមុទ្រខាងកើតឱ្យទៅជាសមុទ្រប្រកបដោយសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព។ ភាគីនានាបានសម្តែងនូវឆន្ទៈក្នុងការជំរុញការកសាងទំនុកចិត្ត ការអនុវត្តការទូតការពារជាតិនៅក្នុងតំបន់ដោយឈរលើគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ផ្អែកលើមូលដ្ឋាននោះ អង្គប្រជុំបានអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និង​ការបង្កើតក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ  និង UNCLOS ១៩៨២ - ដែលជាក្របខ័ណ្ឌសម្រាប់សកម្មភាពទាំងអស់នៅសមុទ្រ។

leftcenterrightdel
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក  Pham Binh Minh ថ្លែងក្នុង​កិច្ច​ប្រជុំ (រូប​ថត៖ ក្រសួងការបរទេស​វៀតណាម)

តាងនាមអាស៊ាន វៀតណាមបានស្នើឱ្យអង្គការសហប្រជាជាតិគាំទ្រគំនិតផ្តួចផ្តើមរបស់អាស៊ានក្នុងការឆ្លើយតបទៅនឹង Covid-19  និងការស្តារឡើងវិញសម្រាប់អាស៊ានទាំងមូល។ គំនិតផ្តួចផ្តើមទាំងនេះរួមមានការបង្កើតមូលនិធិអាស៊ានដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាត Covid-19  ឃ្លាំងស្តុកសំភារៈបរិក្ខារពេទ្យរបស់អាស៊ាន ការអភិវឌ្ឍមជ្ឈមណ្ឌលប្រចាំតំបន់សម្រាប់ឆ្លើយតបនឹងជំងឺរាតត្បាត និងក្របខ័ណ្ឌនៃការស្តារឡើងវិញសម្រាប់អាស៊ានទាំងមូល។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក  Pham Binh Minh បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អាស៊ាន និងអង្គការសហប្រជាជាតិដើម្បីធានាថាវ៉ាក់សាំង Covid-19  នឹងមានតម្លៃសមរម្យ ហើយ​ប្រជាជនទាំងអស់សុទ្ធតែទទួលបានវ៉ាក់សាំងនេះ។

ដោយសំដៅទៅលើសមុទ្រខាងកើត ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តី លោក Pham Binh Minh បានបញ្ជាក់ជាថ្មីនូវជំហររួមរបស់អាស៊ានដែលត្រូវបានបញ្ជាក់ដោយថ្នាក់ដឹកនាំទាំងឡាយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៦ កាលពីខែមិថុនា ឆ្នាំ២០២០ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៣  នាខែកញ្ញា ឆ្នាំ២០២០ កន្លងមក។ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានសង្កត់ធ្ងន់ទៅលើការចៀសវាងសកម្មភាពដែលបង្កើនភាពតានតឹង មិនធ្វើយោធូបនីយកម្ម និងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្ដរជាតិ រួមទាំង UNCLOS ១៩៨២ ព្រមទាំងអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធិភាពនូវ DOC ហើយបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវ COC ប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២។

ប្រទេសវៀតណាមបានជូនដំណឹងដល់ភាគីនានាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន - អង្គការសហប្រជាជាតិ លើកទី ១១ នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ហើយនឹងប្តេជ្ញារៀបចំសកិច្ចប្រជុំដ៏សំខាន់នេះប្រកបដោយជោគជ័យ៕

បកប្រែដោយ​​​​  Duy Hoan