ឯកអគ្គរដ្ឋទូតវៀតណាមថ្មីចំនួន ៩ រូបនឹងទទួលភារកិច្ចនៅសហព័ន្ធរុស្ស៊ី; ព្រះរាជាណាចក្រប៊ែលហ្សិក និងសហភាពអឺរ៉ុប (EU); សាធារណរដ្ឋសិង្ហបុរី; សាធារណរដ្ឋបារាំង; អូទ្រីស; ហុងគ្រី; សាធារណរដ្ឋឈីលី; សាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា; និងសាធារណរដ្ឋក្រិក។

leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ប្រគល់សេចក្តីសំរេចចិត្តតែងតាំងឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅឯបរទេសចំនួន ៩ រូប (រូបថត៖ vnanet.vn)

លោក Nguyen Phu Trong បានអបអរសាទរចំពោះឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងវៀតណាម ប្រចាំនៅឯបរទេសទាំងឡាយ។ លោកសង្កត់ធ្ងន់ថា នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់ និងជាការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរដែលប្រគល់ដោយបក្ស រដ្ឋ និងប្រជាជន។ លោក Nguyen Phu Trong ថ្លែងថា ប្រទេសយើងមិនដែលមានសក្តានុពល កិត្យានុភាព និងតួនាទីដូចសព្វថ្ងៃនេះទេ ហើយនេះជាកម្លាំងចលករសម្រាប់កិច្ចការបរទេសនិយាយរួម រួមទាំងការងាររបស់ស្ថាប័នតំណាងរបស់វៀតណាមនៅឯបរទេស៕

បកប្រែដោយ Thuy Anh