ដោយវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ លោក Kamal Malhotra បានឲ្យដឹងថា អង្គការសហប្រជាជាតិប្រចាំប្រទេសវៀតណាមក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ការរៀបចំព្រឹត្តិការណ៍ស្ត្រីសន្តិភាព និងសន្ដិសុខសកលលោកដែលរៀបចំដោយប្រទេសវៀតណាមនៅដើមខែធ្នូ ខាងមុខនេះ។

leftcenterrightdel
លោក Nguyen Xuan Phuc ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក Kamal Malhotra (រូបថត៖ vnanet.vn)

លោក Kamal Malhotra បានលើកឡើងថា អង្គការសហប្រជាជាតិគឺជាដៃគូជិតស្និទ្ធរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងបញ្ហាសុខភាព ជាពិសេសតាមរយៈអង្គការសុខភាពពិភពលោក ការិយាល័យសម្របសម្រួលប្រចាំនិងទីភ្នាក់ងារផ្សេងរបស់អង្គការសហប្រជាជាតិ។

ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាមស្ដីពីរបាយការណ៍វាយតម្លៃ​ផលប៉ះពាល់នៃរោគរាតត្បាត Covid-19 ទៅលើសេដ្ឋកិច្ចសង្គមវៀតណាម លោកនាយករដ្ឋមន្ដ្រីបានឲ្យដឹងថា វៀតណាមបានទទួលឯកសារពិគ្រោះយោបល់លើគោលនយោបាយរបស់អង្គការសហប្រជាជាតិក្នុងវិស័យសំខាន់ៗជាច្រើន... នេះនឹង​ជាប្រភពឯកសារដ៏មានប្រយោជន៍សម្រាប់រដ្ឋាភិបាលវៀតណាមក្នុងការកសាង និងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ប្រទេសជាតិ។

* នារសៀលថ្ងៃទី ២១ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបលោកស្រី Carolyn Turk នាយិកាជាតិនៃធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបលោកស្រី Carolyn Turk នាយិកាជាតិនៃធនាគារពិភពលោក ប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

នៅក្នុងជំនួបនេះ លោកស្រី Carolyn Turk បានអបអរសាទរចំពោះរដ្ឋាភិបាលវៀតណាមដែលសម្រេចបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19។ វៀតណាមក៏ជាប្រទេសកម្រមួយក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងឆ្នាំនេះ។ ប្រការនេះនឹងនាំមកនូវអត្ថប្រយោជន៍ប្រកួតប្រជែងដ៏ធំធេងសម្រាប់ប្រទេសវៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់​សកលលោក ជាពិសេសក្នុងបរិបទដែលប្រទេសជាច្រើននៅជុំវិញពិភពលោកនៅតែបិទសកម្មភាពសេដ្ឋកិច្ចដោយសាររោគរាត​ត្បាត។

ផ្លាស់ប្ដូរយោបល់អំពីកម្មវិធី និងគម្រោងនានាដែលធនាគារពិភពលោកកំពុងអនុវត្តនៅប្រទេសវៀតណាម លោកស្រី Carolyn Turk បានបញ្ជាក់ថា បច្ចុប្បន្ន ការបើកចំណាយប្រាក់ទុនវិនិយោគសាធារណៈរបស់វៀតណាមកំពុងបានពន្លឿនដូចតាមកាលកំណត់ ប៉ុន្តែការបើកចំណាយប្រភពដើមទុនផ្សេងទៀតដូចជា ODA មានភាពយឺតយ៉ាវ និងទាបបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅលើពិភពលោក។ ធនាគារពិភពលោកត្រៀមខ្លួនធ្វើការជាមួយក្រសួង និងស្ថាប័នរបស់វៀតណាមដើម្បីដោះស្រាយការលំបាក និងពន្លឿនការបើកចំណាយប្រាក់ទុនវិនិយោគ។ លោកស្រី Carolyn Turk បានស្នើឲ្យវៀតណាមកាត់បន្ថយបែបបទក្នុងការបើកចំណាយប្រាក់ទុនវិនិយោគនៃគម្រោងនានា។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីកំពុងបញ្ជាណែនាំឲ្យក្រសួងស្ថាប័ន និងមូលដ្ឋានលើកកម្ពស់ការទទួលខុសត្រូវ និងជំរុញការបើកចំណាយដើមទុន ODA។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះធនាគារពិភពលោកដែលបានអនុម័តកញ្ចប់ជំនួយចំនួន ១២ ពាន់លានដុល្លារអាមេរិកសម្រាប់ប្រទេសនានានៅលើពិភពលោក រួមទាំងប្រទេសវៀតណាមដើម្បីទិញវ៉ាក់សាំងការពារជំងឺរាតត្បាតផងដែរ៕

បកប្រែដោយ Pham Diep