leftcenterrightdel
លោក Bui Thanh Son ចូលរួមកិច្ចពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្រ្តីការបរទេសលើកទី៤ តាមប្រព័ន្ធវីដេអូ (រូបថត៖ baoquocte.vn)

ភាគីទាំងពីរបានពិនិត្យឡើងវិញ និងវាយតម្លៃលើកិច្ចសហប្រតិបត្តិការទ្វេភាគី ពិភាក្សាអំពីវិធានការពង្រីកទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើននៅពេលខាងមុខ។ ភាគីទាំងពីរបានសម្ដែងនូវក្តីរីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី រួមទាំងទំហំពាណិជ្ជកម្មនៅឆ្នាំ ២០១៩ ទទួលបាន ៥០០ លានដុល្លារអាមេរិក ហើយប្រទេសប៉េរូព បានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេ​លំដាប់ទី ៦ របស់វៀតណាមនៅតំបន់អាមេរិកឡាទីន។ ភាគីទាំងពីរបានឯកភាពសហការគ្នាក្នុងការរក្សាការអភិវឌ្ឍនេះ។ ក្នុងឱកាសនេះ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាដែលអន្តរជាតិ និងតំបន់មានការយកចិត្តទុកដាក់ដូចគ្នា ហើយឯកភាពសហការ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី៕

បកប្រែដោយ Thuy Anh