លោក Nguyen Xuan Phuc បានសម្ដែងនូវក្ដីសប្បាយរីករាយដោយបានទទួលជួបលោក Lee Jae Yong បន្ទាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ មក ហើយចាត់ទុកថា កិច្ចសន្យារបស់ក្រុមហ៊ុន Samsung ក្នុងជំនួបនៅឆ្នាំ២០១៩ ត្រូវបានអនុវត្តល្អ ជាពិសេសគឺការកសាងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៏នៅទីក្រុងហាណូយ (ខែមីនា ឆ្នាំ២០២០)។ ក្នុងបរិបទនៃជំងឺ Covid-19 ការធ្វើអាជីវកម្ម និងផលិតកម្មរបស់សម្ព័ន្ធក្រុមហ៊ុន Samsung នៅតែអភិវឌ្ឍ ចូលរួមវិភាគទានក្នុងការអភិវឌ្ឍរបស់វៀតណាម។

leftcenterrightdel
លោក Nguyen Xuan Phuc ទទួលជួបលោក Lee Jae Yong (រូបថត៖ vnanet.vn)

លោក Lee Jae Yong ក៏បានសម្ដែងនូវក្ដីសប្បាយរីករាយដោយបានជួបលោក Nguyen Xuan Phuc និងចាត់ទុកថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាពផង និងអភិវឌ្ឍល្អនូវសេដ្ឋកិច្ចសង្គមផង។ លោក Lee Jae Yong បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ក្រសួង ស្ថាប័ន និងតំបន់របស់វៀតណាមដោយបានជួយគាំទ្រសម្ព័ន្ធក្រុមហ៊ុន នៅពេលកន្លងមក។

ចំពោះមជ្ឈមណ្ឌល R&D លោក Lee Jae Yong បញ្ជាក់ថា នឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០២២ តាមការសន្យារបស់សម្ព័ន្ធក្រុមហ៊ុន Samsung ជាមួយលោកនាយករដ្ឋមន្រ្តី។ លោក Lee Jae Yong រំពឹងថា លោក Nguyen Xuan Phuc បន្តបង្កលក្ខខណ្ឌអំណោយផលសម្រាប់សម្ព័ន្ធក្រុមហ៊ុន និងបញ្ជាក់ថា សម្ព័ន្ធក្រុមហ៊ុន Samsung នឹងខិតខំប្រឹងប្រែងថែមទៀតក្នុងការធ្វើអាជីវកម្ម និងវិនិយោគនៅវៀតណាម។

លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុននឹងបន្តជួយសហគ្រាសឧស្សាហកម្មបន្ទាប់បន្សំរបស់វៀតណាមក្នុងការចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់របស់សម្ព័ន្ធក្រុមហ៊ុន Samsung ក៏ដូចជាចូលរួមការស្រាវជ្រាវ និងការអភិវឌ្ឍនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា វៀតណាមនឹងបង្កលក្ខខណ្ឌអំណោយផលបំផុតសម្រាប់សម្ព័ន្ធក្រុមហ៊ុន Samsung ក្នុងការបណ្ដាក់ទុននៅគម្រោងបច្ចេកវិទ្យាទំនើប៕

បកប្រែដោយ Thanh Cong