leftcenterrightdel
បើកសម័យប្រជុំលើកទី ១០ រដ្ឋសភា នីតិកាលទី ១៤ (រូបថត៖ vov.vn)

ថ្លែងមតិក្នុងពិធីបើកសម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី ១៤ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា សម័យប្រជុំលើកទី ១០ នេះបានប្រព្រឹត្តទៅក្នុងបរិបទដែលស្ថានភាពពិភពលោក និងក្នុងស្រុកមានការវិវឌ្ឍយ៉ាងស្មុគស្មាញ និងមិនអាចប៉ាន់ស្មានបាន។ ជំងឺរាតត្បាតកូវីដ១៩ បានផ្ទុះឡើងយ៉ាងខ្លាំងនៅលើពិភពលោក សេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះ។ ប្រទេសទាំងមូលបានអនុវត្តគោលដៅ ភារកិច្ច និងដំណោះស្រាយជាច្រើនដើម្បីគ្រប់គ្រងរោគរាតត្បាត បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការស្តារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ តាមការប៉ាន់ស្មាន អត្រាកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំមានជាង ២% ដែល​ជាអត្រាកំណើនវិជ្ជមានបើប្រៀបធៀបនឹងប្រទេសជាច្រើននៅលើពិភពលោក និងក្នុងតំបន់។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ “រដ្ឋសភានឹងអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៧, សេចក្តីព្រាងសម្រេចចិត្តចំនួន ៣ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន ៤ ផ្សេងទៀត ដើម្បីធានាបានល្អថែមទៀតនូវសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ការពារមាតុភូមិ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម បំពេញតាមតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការធ្វើសមាហរណកម្មអន្តរជាតិ។ រដ្ឋសភានឹងពិចារណា ហើយ​អនុម័តសេចក្តីសម្រេចចិត្តស្តីពីការចូលរួមកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - នេះគឺជាការងារដ៏មានអត្ថន័យមួយដែលបង្ហាញពីស្មារតីមនុស្សធម៌ និងការប្តេជ្ញាចិត្តនយោបាយប្រកបដោយចីរភាព និងយូរអង្វែងរបស់បក្ស រដ្ឋ ស្តីពីការបំពេញបេសកកម្មរក្សាសន្តិភាពអន្តរជាតិ។ ប្រការនេះបានបញ្ជាក់បន្ថែមទៀតថា វៀតណាមចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។ រដ្ឋសភានឹងពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារដែលនឹងដាក់ជូនមហាសន្និបាតបក្សលើកទី ១៣ ព្រមទាំងកំណត់ថ្ងៃបោះឆ្នោតសកលសំរាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៥ នៃរដ្ឋសភា និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់​ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ថ្លែងនៅឯសម័យប្រជុំ (រូបថត៖ vov.vn)

នៅក្នុងសម័យប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបង្ហាញរបាយការណ៍ស្តីពីការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០២០ និងរយៈពេល ៥ ឆ្នាំ (២០១៦-២០២០); គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ២០២១, ទិសដៅសំខាន់ៗ  ភារកិច្ច និង​ដំណោះស្រាយមួយចំនួនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងដំណាក់កាល ២០២១ - ២០២៥។ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក  Tran Thanh Man បង្ហាញរបាយការណ៍បូកសរុបមតិយោបល់ពីអ្នកបោះឆ្នោត និងប្រជាជនដែលដាក់ជូនសម័យប្រជុំលើកទី ១០ រដ្ឋសភា នីតិកាលទី ១៤ ៕

បកប្រែដោយ Duy Hoan