leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន លោក  Suga Yoshihide (រូបថត៖ vnanet.vn)

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា រដ្ឋសភាវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម និងជប៉ុន ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើឱ្យលោកនាយករដ្ឋមន្ត្រី Suga Yoshihide បន្តយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការក្នុងតំបន់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់តាមរយៈការទទួលកម្មសិក្សាការីវៀតណាម ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍អាណិកជនវៀតណាម ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅជប៉ុន។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មានគោលបំណងចង់ឲ្យភាគីទាំងពីរបន្តរក្សាដំណើរទស្សនកិច្ច និងកិច្ចប្រជុំនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់។

លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានថ្លែងអំណរគុណចំពោះរដ្ឋសភាវៀតណាមដែលបានផ្តល់ម៉ាស់ពេទ្យចំនួន ២០,០០០ ដល់ប្រទេសជប៉ុន ព្រមទាំងមានបំណងចង់ចូលរួមជាមួយវៀតណាមទប់ទល់នឹងជំងឺរាតត្បាត Covid-19 ។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ជប៉ុនគាំទ្រគោលជំហររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងវៀតណាម លើការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត និងដោះស្រាយជម្លោះដោយសន្តិវិធី តាមច្បាប់អន្តរជាតិ៕

បកប្រែដោយ Huyen Trang