នៅឯកិច្ចសន្ទនាតាមទូរស័ព្ទនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាឡឺម៉ង់ដែលជាប្រទេសដើរតួនាទីសំខាន់នៅអឺរ៉ុប និងពិភពលោក។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានសម្តែងនូវការរីករាយចំពោះការអភិវឌ្ឍដ៏រឹងមាំ និងប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក ជាពិសេសចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៧៥ មក។ លោក Pham Binh Minh បានថ្លែងអំណរគុណចំពោះប្រទេសអាល្លឺម៉ង់ដែលបានគាំទ្រយ៉ាងសកម្មចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម - អឺរ៉ុប ជាពិសេសបាន​ជំរុញការចុះហត្ថលេខា និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) ។ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh  ស្វាគមន៍តួនាទីសកម្ម និងស្ថាបនារបស់អាឡឺម៉ង់ ហើយរំពឹងថាអាល្លឺម៉ង់ក្នុងតួនាទីសំខាន់របស់ខ្លួននៅក្នុងសហភាពអឺរ៉ុបនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ។

leftcenterrightdel
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh (រូប​ថត៖ vnanet.vn)

លោករដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់ Heiko Maas បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលនៃទំនាក់ទំនងប្រទេសទាំងពីរ ហើយបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ថ្នាក់ ព្រមទាំង​សហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តផែនការសកម្មភាពយុទ្ធសាស្រ្តសម្រាប់ដំណាក់កាល ២០១៩-២០២១ រួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាដែលមានផលប្រយោជន៍រួម ។

ក្នុងនាមវៀតណាមជាប្រធានអាស៊ានឆ្នាំ ២០២០ និងក្នុងនាមអាល្លឺម៉ង់ជាប្រធានប្តូរវេននៃសហភាពអឺរ៉ុបនៅឆមាទី២នៃឆ្នាំ ២០២០  ប្រទេសទាំងពីរបានឯកភាពជំរុញការតភ្ជាប់រវាងតំបន់ទាំងពីរ រួមទាំងឆ្ពោះទៅបង្កើតទំនាក់ទំនងអាស៊ាន - អ៊ឺរ៉ុប ទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ស្តីពីស្ថានភាពអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយបញ្ជាក់ពីសារសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព និងការដោះស្រាយជំលោះដោយសន្តិវិធីនៅសមុទ្រខាងកើត ស្របតាមមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ៕

បកប្រែដោយ Thanh Cong