leftcenterrightdel
ឯកអគ្គរដ្ឋទូត លោក Nguyen Hoai Duong ថ្លែងមតិក្នុងពិធីជូនសារតាំងតាមប្រព័ន្ធវីដេអូ (រូបថត៖ vnanet.vn)

ថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតលោក Nguyen Hoai Duong បានសន្យា ធ្វើអស់ពីសមត្ថភាពរបស់ខ្លួន ដោយសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋាននៃក្រសួងការបរទេស និងក្រសួងពាក់ព័ន្ធនៃប្រទេសទាំងពីរផងដែរ ដើម្បីជំរុញឲ្យបានខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងវៀតណាមនិងហុងឌុយរ៉ាស ជាពិសេសក្នុងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។

រីឯខ្លួនវិញ លោកប្រធានាធិបតីហុងឌូរ៉ាស Juan Orlando Hernandez បានអះអាងថា លោកនឹងបញ្ជាណែនាំឲ្យក្រសួងការបរទេសហុងឌូរ៉ាស ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិងពហុវិស័យជាមួយវៀតណាមផងដែរ៕

តាម vovworld.vn