leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong  បានសង្កត់ធ្ងន់ថា បក្សភាគ អាជ្ញាធរនិងប្រជាជនរដ្ឋធានី ចាំបាច់ត្រូវយល់ដឹងឱ្យកាន់តែច្បាស់ អំពីតួនាទីនិងឋានៈដ៏សំខាន់របស់រដ្ឋធានី។ នេះគឺជាកម្លាំងចលករដ៏ធំធេងសម្រាប់ការអភិវឌ្ឍរដ្ឋធានីនាពេលខាងមុខ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា ទីក្រុងហាណូយត្រូវតែឈរនៅជួរមុខលើគ្រប់ជ្រុងជ្រោយ ទាំងផ្នែកសេដ្ឋកិច្ច វប្បធម៌ និងអរិយធម៌ ហើយទីក្រុងហាណូយត្រូវតែជាមជ្ឈមណ្ឌលនយោបាយ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានក្រើនរំលឹកថា ក្រៅពីការលើកកម្ពស់គុណភាពនៃការរៀបចំផែនការ និងការគ្រប់គ្រងធនធានមក  ទីក្រុងហាណូយត្រូវជំរុញសង្គមភាវូបនីយកម្មនៃការអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ ដោះស្រាយកំណើនសេដ្ឋកិច្ចប្រកបដោយសុខដុមរមនា កសាងបក្សភាគដ៏រឹងមាំនិងសាមគ្គីភាពផ្ទៃក្នុង៕

តាម vovworld.vn