leftcenterrightdel
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh ធ្វើជាអធិបតីនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១០ (រូបថត៖ vnanet.vn)

លោកស្រី Alison Mann បានឲ្យដឹងថា អាទិភាពរបស់វៀតណាមក្នុងការលើកកម្ពស់“ អាស៊ានស្អិតរមួតនិងការឆ្លើយតប” គឺសមស្របជាមួយស្ថានភាពជាក់ស្តែងនៅពេលដែលជំងឺរាតត្បាត COVID-19  កំពុងមានបញ្ហាប្រឈមជាច្រើន។ លោកស្រីក៏បាននិយាយផងដែរថា នូវែលហ្សេឡង់ដែលជាដៃគូសន្ទនាមួយក្នុងចំណោមដៃគូសន្ទនាឆាប់បំផុតរបស់អាស៊ាន ដោយមានបំណងចង់បន្តសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ានដើម្បីលើកកម្ពស់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយរាតត្បាត និងគាំទ្រសន្តិភាព វិបុលភាពនិងស្ថិរភាពយូរអង្វែងក្នុងតំបន់។

លោកស្រី Alison Mann លើកឡើងថា បញ្ហាប្រឈមចម្បងដែលនូវែលសេឡង់និងអាស៊ានកំពុងប្រឈមមុខគឺយកឈ្នះលើការរាតត្បាត  COVID-19 និងកសាងតំបន់មួយដែលមានលទ្ធភាពស្ដារឡើងវិញ។

លោកស្រីបាននិយាយបន្ថែមថា ការប្តេជ្ញាចិត្តរបស់នូវែលសេឡង់ចំពោះអាស៊ានត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋាននៃទំនុកទុកចិត្ត ការគោរពអធិបតេយ្យភាព និងឯករាជ្យភាពរបស់បណ្តាប្រទេសអាស៊ាន ព្រមទាំងនូវែលសេឡង់មានបំណងចង់ទំនាក់ទំនងសហប្រតិបត្ដិការវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត៕

បកប្រែដោយ Pham Diep