leftcenterrightdel
ទីដ្ឋភាពនៃជំនួបសន្ទនា (រូបថត៖ vnanet.vn)

លោក Hoang Binh Quan បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ។ លោកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់លោក Alberto Anaya និងគណៈបក្សពលកម្មម៉ិកស៊ិកសម្រាប់ប្រទេសវៀតណាម ជាពិសេសការគាំទ្រវៀតណាមចំពោះបញ្ហាសមុទ្រខាងកើត ការជំរុញទំនាក់ទំនងទ្វេភាគី និងការអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងបក្សទាំងពីរសម្រាប់ដំណាក់កាល ២០១៩ - ២០២៤។

លោក Alberto Anaya បានអះអាងថា គណៈបក្សពលកម្មម៉ិកស៊ិក ជានិច្ចកាលគាំទ្រទស្សនៈនិងជំហររបស់វៀតណាមលើបញ្ហាសមុទ្រខាងកើតនិងគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

លោក Alberto Anaya បានបញ្ជាក់ពីបំណងចង់ពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងគណៈបក្សពលកម្មម៉ិកស៊ិកនិងបក្សកុម្មុយនីស្តវៀតណាមឲ្យកាន់តែជិតស្និទ្ធថែមទៀត ហើយបង្កើតមូលដ្ឋានគ្រឹះនយោបាយដ៏សំខាន់មួយសម្រាប់ពង្រឹងទំនាក់ទំនង​សហប្រតិបត្ដិការវាងរដ្ឋ រដ្ឋសភានិងប្រជាជននៃប្រទេសទាំងពីរម៉ិកស៊ិក - វៀតណាម៕

បកប្រែដោយ Pham Diep