leftcenterrightdel
លោក Nguyen Xuan Phuc  បានទទួលជួបលោកស្រី Kang Kyung Wha រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

នៅក្នុងជំនួប លោកស្រី Kang Kyung Wha វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្រ្តីវៀតណាមក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទោះបីរងផលប៉ះពាល់ដោយរោគរាតត្បាត Covid-19 ក៏ដោយក៏រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីវៀតណាមនៅតែគាំទ្រ និងមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។

ក្នុងបរិបទនៃការរាតត្បាត Covid-19 នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញ លោកស្រី Kang Kyung Wha សង្ឃឹមថា ប្រទេសទាំងពីរឯកភាពគ្នាក្នុងដំណើរការអន្តោប្រវេសន៍ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកជំនាញ អ្នកគ្រប់គ្រង និងអាជីវកម្មកូរ៉េខាងត្បូងចូលមកប្រទេសវៀតណាម។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា វៀតណាមនឹងបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកជំនាញ និងអ្នកគ្រប់គ្រងកូរ៉េខាងត្បូងចូលមកប្រទេសវៀតណាមដើម្បីវិនិយោគ និងធ្វើអាជីវកម្ម។ លោកបានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រ “គោលនយោបាយខាងត្បូងថ្មី” របស់កូរ៉េខាងត្បូង។ ព្រមទាំងលោករំពឹងថា ភាគីទាំងពីរនឹងបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ដោយឈរលើមូលដ្ឋាននៃការធានាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត តាមរយៈនោះជំរុញការផ្លាស់ប្តូរគណៈប្រតិភូរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានាដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឱ្យកូរ៉េខាងត្បូង ចាត់វិធានការប្រកបដោយប្រសិទ្ធភាព និងសម្របសម្រួលដល់នីតិវិធីដើម្បីភាគីទាំងពីរសម្រេចបានគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគី ១០០ ពាន់លានដុល្លារអាមេរិក ឆ្ពោះទៅរកតុល្យភាពពាណិជ្ជកម្ម។

លោកនាយករដ្ឋមន្រ្តីវៀតណាម បានស្នើឲ្យកូរ៉េខាងត្បូងបន្ដទទួលពលករវៀតណាម ហើយយកចិត្តទុកដាក់ និងគាំទ្របន្ថែមទៀតដល់សហគមន៍អាណិកជនវៀតណាមនៅកូរ៉េខាងត្បូង ជាពិសេសក្នុងបរិបទដែលរីករាលដាលនៃជំងឺ Covid-19 នាពេលបច្ចុប្បន្ន។ ទាក់ទងនឹងស្ថានភាពសមុទ្រខាងកើត លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc រំពឹងថា កូរ៉េខាងត្បូងនឹងបន្តគាំទ្រជំហររបស់វៀតណាម និងអាស៊ានលើបញ្ហាសមុទ្រខាងកើត រួមទាំងការរក្សាសន្តិភាពស្ថិរភាព និងការធានាសុវត្ថិភាព និងសន្តិសុខនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍; គោរពច្បាប់អន្តរជាតិជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។

* នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបពិភាក្សាការងារជាមួយនាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំវៀតណាម លោក Andrew Jeffries ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបពិភាក្សាការងារជាមួយនាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំវៀតណាម លោក Andrew Jeffries (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc គូសបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមតែងតែចាត់ទុកធនាគារអភិវឌ្ឍន៍អាស៊ីជាដៃគូអភិវឌ្ឍន៍ជិតស្និទ្ធនិងសំខាន់។ គម្រោងជាច្រើនរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។

លោក Andrew Jeffries បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមនិងធនាគារអភិវឌ្ឍន៍អាស៊ីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងរយៈពេលកន្លងមក។ លោក Andrew Jeffries សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលបានជួយគាំទ្រនិងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយធនាគារអភិវឌ្ឍន៍អាស៊ីក្នុងរយៈពេលកន្លងមក។ ធនាគារអភិវឌ្ឍន៍អាស៊ី តែងតែត្រៀមខ្លួនផ្លាស់ប្ដូរយោបល់ជាមួយបណ្ដាដៃគូវៀតណាមដើម្បីស្វែងរកដំណោះស្រាយ និងវិធានការល្អបំផុតដើម្បីជួយគាំទ្រដល់ប្រទេសវៀតណាម។

ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការវៀតណាម - ADB លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា វៀតណាមចង់ឲ្យធនាគារអភិវឌ្ឍន៍អាស៊ីជួយគាំទ្រដល់ការកសាងយុទ្ធសាស្ត្រនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមដំណាក់កាល ២០២១-២០២៥ និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងដំណើរការកសាង និងអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូជាតិសម្រាប់ដំណាក់កាលថ្មី ២០២១-២០២៥។ ភាគីទាំងពីរក៏ចាំបាច់ត្រូវពន្លឿនការបើកចំណាយលើគម្រោងនានាដែលបានចរចា និងចុះហត្ថលេខាក្នុងដំណាក់កាល ២០២០-២០២១ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច៕

បកប្រែដោយ Pham Diep