ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានកត់ស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋានទាំងឡាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹរាតត្បាត នាពេលកន្លងមក។ នាពេលខាងមុខ លោកនាយករដ្ឋមន្រ្តីស្នើឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាបន្តអនុវត្តយ៉ាងម៉ឹងមាត់នូវដំណោះស្រាយនានាស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ បណ្តាស្ថាប័នមានសមត្ថកិច្ចត្រូវសហការគ្នាឱ្យបានល្អ និងបំពាក់ឧបករណ៍ មធ្យោបាយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតឲ្យបានគ្រប់គ្រាន់ សម្រាប់ក្រុមគ្រូពេទ្យ និងកងទ័ព ... មិនឱ្យឆ្លងមេរោគទៅកម្លាំងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយថ្នាក់មជ្ឈិម និងមូលដ្ឋាន ត្រូវបង្កើនការឃោសនាផ្សព្វផ្សាយដល់ប្រជាជន ដើម្បីលើកកម្ពស់ការយល់ដឹងពីការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត  ជៀសវាងការធ្វេសប្រហែសធ្វើឲ្យជំងឺឆ្លងរាលដាលទៅក្នុងសហគមន៍។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យក្រសួងសុខាភិបាលបន្តសម្របសម្រួល និងជួយគាំទ្រផ្នែកជំនាញវិជ្ជាជីវៈដល់មូលដ្ឋាននានាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត  ព្រមទាំងពន្លឿនការស្រាវជ្រាវ និងផលិតវ៉ាក់សាំងបង្ការ។   ខេត្ត ក្រុង និងមន្ទីរពេទ្យទាំងអស់ត្រូវកសាងសេណារីយ៉ូ និងរៀបចំសំភារៈឲ្យបាន​គ្រប់គ្រាន់ ដើម្បីត្រៀមឆ្លើយតបទៅនឹងរោគរាតត្បាត។ កម្លាំង​កងទ័ពសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីបន្តត្រួតពិនិត្យយ៉ាងតឹងរឹងនៅ​តាមខ្សែបន្ទាត់ព្រំដែន។ មូលដ្ឋាននីមួយៗត្រូវមានយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ដោយវាយតម្លៃលើកកម្រិតហានិភ័យនៃតំបន់នីមួយៗ ហើយកំណត់តំបន់មានអ្នកឆ្លងជំងឺដើម្បីដាក់ឲ្យនៅដាច់ដោយឡែកពីគេ ធានាសុវត្ថិភាព ជីវិត និងសុខភាពសម្រាប់ប្រជាជន។

លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងពីការ​បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកជំនាញ វិនិយោគិន និងអ្នកការទូតឲ្យ​ចូលមកធ្វើការនៅវៀតណាម ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា យើងត្រូវតែបន្តសំរេចឲ្យបាននូវ  “គោលដៅពីរក្នុងពេលតែមួយ” ​គឺ៖ កំចាត់ជំងឺរាតត្បាតផង និងអភិវឌ្ឍសេដ្ឋកិច្ចផង៕

បកប្រែដោយ Duy Hoan