គណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង បានផ្ញើសាររំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ ក្នុងសាររំលែកទុក្ខនេះ គណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោក Le Kha Phieu។ គណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង បានចាត់ទុក្ខថា លោក Le Kha Phieu គឺជាថ្នាក់ដឹកនាំដ៏ឆ្នើម ពេញមួយជីវិតបានធ្វើពលិកម្មដើម្បីការអភិវឌ្ឍ បង្រួបបង្រួមជាតិ និងបុព្វហេតុកសាងសង្គមនិយមនៅវៀតណាម។

leftcenterrightdel
លោក Le Kha Phieu អតីតអគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម (រូបថត៖ vnanet.vn)

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានផ្ញើសារជូនលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម។ ក្នុងសាររំលែកទុក្ខនោះ តាងនាមរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោក Le Kha Phieu អតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ហើយចាត់ទុក្ខថា លោក Le Kha Phieu បានចូលរួមវិភាគទានសំខាន់ៗ  ជាច្រើនក្នុងការអភិវឌ្ឍរបស់វៀតណាម និងការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី កូរ៉េខាងត្បូង - វៀតណាម។

អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមនៃគណបក្សរណសិរ្សរំដោះជាតិ Sandino (FSLN) ប្រធានាធិបតីនីការ៉ាហ្គោ លោក Daniel Ortega Saavedra និងអនុប្រធានាធិបតីការ៉ាហ្គោ លោក Rosario Murillo បានផ្ញើសារចូលរួមរំលែកទុក្ខជូនអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។

ថ្នាក់ដឹកនាំបណ្ដាប្រទេសបានផ្ញើសារចូលរួមរំលែកទុក្ខជូនថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោក Le Kha Phieu រួមមាន៖ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តឥណ្ឌា Marxist បានផ្ញើសាររំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម;

អនុប្រធានគណបក្សសង្គមនិយមរួបរួម នៃវេណេហ្ស៊ុអេឡា (PSUV) លោក Jesus Faria និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនសង្គមនិយមឯកភាពវេណេស៊ុយអេឡា (JuventudPSUV) លោក Rander Pena បានផ្ញើសាររំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម;

លេខាមជ្ឈិមទទួលបន្ទុកការបរទេសរណសិរ្សរំដោះ Farabundo Marti (FMLN) លោក El Salvador Sigfrido Reyes បានផ្ញើសាររំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម;

អនុប្រធាន និងជាលេខាទទួលបន្ទុកការបរទេសគណបក្សកុម្មុយនីស្តប្រេស៊ីល (PCdoB) លោក​ Walter Sorrentino បានផ្ញើសាររំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម;

លោក Miguel Mejia អគ្គលេខាគណបក្សនៃចលនាឆ្វេងនិយមឯកភាព (MIU) នៃប្រទេស Dominica បានផ្ញើសាររំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម;

លោក Juan Castillo អគ្គលេខាបក្សកុម្មុយនីស្តអ៊ុយរូហ្គាយ បានផ្ញើសាររំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម;

ប្រធានគណបក្សកុម្មុយនីស្តឈីលី លោក Guillermo Teillier បានផ្ញើសាររំលែកទុក្ខជូនអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong;

លេខាទី១ គណបក្សកុម្មុយនីស្តបូលីវី លោក Ignacio Mendoza បានផ្ញើសាររំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម;

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តអាហ្សង់ទីន (PCA) បានផ្ញើសាររំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនីស្តវៀតណាម៕

បកប្រែដោយ Thuy Anh