ដោយធ្វើអត្ថាធិប្បាយស្តីពីការដែលសារព័ត៌មានចិនបានចុះផ្សាយវីដេអូមួយចំនួនអំពីការធ្វើសមយុទ្ធរបស់ប្រទេសចិននាពេល​ថ្មីៗនេះ  រួមមានការដាក់ពង្រាយយន្តហោះចម្បាំងទៅកាន់តំបន់ថ្ម Subi នៅប្រជុំកោះ Hoang Sa របស់វៀតណាមនៅក្នុងសន្និសីទកាសែតជាប្រចាំ នារសៀលថ្ងៃទី ៦ សីហា នៅទីក្រុងហាណូយ នោះ អ្នកនាំពាក្យ​ក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា “ជាដំបូងបង្អស់អាចបញ្ជាក់​ថា ប្រជុំកោះ Truong Sa និងប្រជុំកោះ Hoang Sa គឺជាដែនដីដែលមិនអាចកាត់ផ្តាច់បានឡើយរបស់ប្រទេស​វៀត​ណាម​” ។

leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ ក្រសួងការបរទេស)

 

“សកម្មភាពទាំងអស់នៅប្រជុំកោះទាំងពីរនេះបើគ្មានការអនុញ្ញាតពីវៀតណាមគឺជាការរំលោភអធិបតេយ្យភាពរបស់វៀតណាម ជាមោឃៈ និងគ្មានផលប្រយោជន៍សម្រាប់សន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើតឡើយ។ វៀតណាម​ប្រឆាំងជំទាស់ជាដាច់ខាត”។ នេះបើយោងតាមការបញ្ជាក់របស់ លោកស្រី Le Thi Thu Hang ។

គួរំលឹកថា សារព័ត៌មានចិនបាន​រាយការណ៍ថា ទីក្រុងប៉េកាំងទើបតែដាក់ពង្រាយនាវាចម្បាំង និងយន្តហោះចម្បាំងទៅកាន់ទីតាំងនានាដែលចិនបានសាងសង់ឡើងដោយខុសច្បាប់នៅក្នុងប្រជុំកោះ Truong Sa  ក្រោមអធិបតេយ្យភាពរបស់វៀតណាម៕

បកប្រែដោយ Duy Hoan