ថ្លែងមតិនៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc វាយតំលៃថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - សហភាព​អឺរ៉ុប មានកម្រិតបើកទូលាយខ្លាំងណាស់ ដែលរួមចំណែកក្នុងការបង្កើនកំណើនសេដ្ឋកិច្ចវៀតណាមឡើងដល់ ៣,២៥% សម្រាប់ ៥ ឆ្នាំដំបូង ហើយកើនឡើង ៥ % សំរាប់ ៥ ឆ្នាំបន្ត និង ៧% សំរាប់ ៥ ឆ្នាំក្រោយមក។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ nhandan.com.vn)

ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបើកទីផ្សារ និងការប្តេជ្ញាចិត្តលុបបំបាត់ពន្ធនាំចូលរហូតដល់ជិត ១០០% នៃតារាងពន្ធរបស់សហភាពអឺរ៉ុបនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - សហភាពអឺរ៉ុប ត្រូវបានគេរំពឹងថានឹងបើកឱកាសសម្រាប់អង្គភាពអាជីវកម្ម វៀតណាម បង្កើនទំហំនៃការនាំចេញទៅអឺរ៉ុបឡើងបង្ថែមប្រមាណ ៤២% ទៀត ក្នុងឆ្នាំ ២០២៥ និងជិត ៤៥% ក្នុងឆ្នាំ២០៣០ បើប្រៀបធៀបទៅនឹងសេណារីយ៉ូដែលគ្មានកិច្ចព្រមព្រៀងនេះ និងការ​បង្កើនការទាក់ទាញទុនវិនិយោគ FDI ចូលមកវៀតណាម។

មិនត្រឹមតែប៉ុណ្ណឹងទេ កិច្ចព្រមព្រៀងនេះអាចជួយប្រជាជនចំនួន ៨០ ម៉ឺន ទៅ ១ លាននាក់ឱ្យរួចផុតពីភាពក្រីក្រនៅឆ្នាំ ២០៣០។ ក៏ប៉ុន្តែ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ដើម្បីទទួលបានលទ្ធផលទាំងនេះសហគ្រាស វៀតណាម ត្រូវតែតស៊ូ និងខិតខំបន្តទៀត។ លោក​នាយករដ្ឋមន្រ្តីមាន​ប្រសាសន៍​ថា ៖ "សហភាពអឺរ៉ុបតែងតែជាទីផ្សារដែលមានតម្រូវការតឹងរឹងលើគុណភាព និងស្តង់ដារខ្ពស់សម្រាប់ទំនិញ និងសេវាកម្ម ជាកន្លែងមិនសម្រាប់អង្គភាពអាជីវកម្មណាដែលគ្មានការតស៊ូ គ្មានគំនិតច្នៃប្រឌិត ឬទំនិញខូចគុណភាពនោះទេ"។

លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងដែរថា ដោយសារតែភាពខុសគ្នានៃភូមិសាស្ត្រ និងកម្រិតអភិវឌ្ឍន៍ ដូច្នេះទំនិញរបស់សហភាពអឺរ៉ុប និងវៀតណាម គឺមានលក្ខណៈបំពេញបន្ថែមគ្នាទៅវិញទៅមក។ នេះក៏ជាចំណុចដែលវៀតណាមគួរយកចិត្តទុកដាក់ដែរ៕

បកប្រែដោយ Thanh Cong