leftcenterrightdel
កោះ Phu Lam ស្ថិតនៅទីប្រជុំកោះ Hoang Sa របស់វៀតណាមដែលត្រូវបានកាន់កាប់ និងកែលំអខុសច្បាប់ដោយភាគីចិន (រូបថត៖ SCMP)

 

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម នារសៀលថ្ងៃទី ៦ សីហា ឆ្លើយសំណួរអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលចិនដាក់បញ្ចូលទីប្រជុំកោះ Hoang Sa របស់វៀតណាមទៅក្នុងបទប្បញត្ដិត្រួតពិនិត្យបច្ចេកទេសនាវាក្នុងប្រទេសតាមផ្លូវច្បាប់ឆ្នាំ ២០២០ របស់ចិន អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖ “ការដែលប្រទេសចិនដាក់បញ្ចូលទីប្រជុំកោះ Hoang Sa របស់វៀតណាមទៅក្នុងបទប្បញ្ញត្តិត្រួតពិនិត្យបច្ចេកទេសនាវាក្នុងប្រទេសតាមផ្លូវច្បាប់ឆ្នាំ ២០២០ បានរំលោភបំពានលើអធិបតេយ្យភាពរបស់ វៀតណាម ចំពោះទីប្រជុំកោះនេះ ដោយមិនអំណោយផលដល់ការថែរក្សាបរិស្ថានសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើតទេ"។

ជំហរឥតងាករេរបស់វៀតណាមគឺរាល់សកម្មភាពនៅទីប្រជុំកោះ Hoang Sa របស់វៀតណាមដែលគ្មានការអនុញ្ញាតពីភាគី​វៀតណាមសុទ្ធតែជាអំពើរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាម និងចាត់ទុកជាមោឃៈ៕

បកប្រែដោយ Pham Diep