ក្នុងជំនួប លោក Nguyen Thanh Phong បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោក Baloghdi Tibor ក្នុងអំឡុងអាណត្តិកន្លងមក។ ទីក្រុងហូជីមិញនិងរដ្ឋធានី Budapest បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា៖ ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ អប់រំ។ល។

leftcenterrightdel
លោក Nguyen Thanh Phong ប្រគល់គ្រឿងឥស្សរិយសនៃទីក្រុងហូជីមិញជូនលោក Baloghdi Tibor 

លោក Baloghdi Tibor បានថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភដែលថ្នាក់ដឹកនាំទីក្រុងហូជីមិញជូនដល់លោកក្នុងអាណត្តិបេសកកម្មរបស់ខ្លួននៅវៀតណាម។ យោងតាមលោក Baloghdi Tibor បានឲ្យដឹងថា ក្រុមហ៊ុនខ្នាតតូចនិងមធ្យមរបស់ប្រទេសហុងគ្រីយកចិត្តទុកដាក់យ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគនៅវៀតណាម រួមទាំងទីក្រុងហូជីមិញ។

ក្នុងឱកាសនេះលោក Nguyen Thanh Phong បានប្រគល់គ្រឿងឥស្សរិយសនៃទីក្រុងហូជីមិញជូនលោក Baloghdi Tibor ដោយសារការចូលរួមចំណែកដល់ទំនាក់ទំនងរវាងទីក្រុងហូជីមិញនិងហុងគ្រី និងការអភិវឌ្ឍរបស់ទីក្រុងហូជីមិញ៕

បកប្រែដោយ Thuy Anh