រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្ក្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh  (រូបថត៖ vnanet.vn)

ក្នុងសេចក្តីប្រកាសនាថ្ងៃទី ៨ ខែកក្កដា ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ បណ្ដារដ្ឋមន្ត្រីនឹងពិភាក្សាគ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរវាងជប៉ុន និងប្រទេសចំនួន ៥ នៅអនុតំបន់ទន្លេមេគង្គ ដែលក្នុងនោះមានបញ្ហាពាក់ព័ន្ធទៅនឹងជំងឺរាតត្បាត និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជប៉ុន - មេគង្គ ក្រោយពីជំងឺរាតត្បាតសកល COVID-19 ត្រូវបានគ្រប់គ្រងផងដែរ៕

តាម vovworld.vn