leftcenterrightdel
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Daniel Krittenbrink ថ្លែងក្នុងសន្និសីទកាសែត (រូបថត៖ vov.vn)

 

ថ្លែងក្នុងសន្និសីទកាសែត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Daniel Krittenbrink បានបញ្ជាក់ថា៖ ២៥ ឆ្នាំកន្លងមក ទំនាក់ទំនងវៀតណាម - អាមេរិក ស្ថិតក្នុងដំណាក់កាលល្អប្រសើរបំផុត។

ប្រសិនបើកាលពី ២៥ ឆ្នាំមុន ប្រទេសទាំងពីរស្ទើរតែគ្មានទំនាក់ទំនងពាណិជ្ជកម្ម ប៉ុន្ដែសព្វថ្ងៃនេះទំហំពាណិជ្ជកម្មរវាងវៀតណាម និងសហរដ្ឋអាមេរិកបានឈានដល់ ៧៧ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ បច្ចុប្បន្ននេះវៀតណាមមាននិស្សិត ៣០,០០០ នាក់កំពុងសិក្សានៅសហរដ្ឋអាមេរិក ហើយនិស្សិតទាំងនេះនឹងក្លាយជាឯកអគ្គរដ្ឋទូតវប្បធម៌ជំរុញកិច្ចសហប្រតិបត្ដិការ និងកសាងអនាគតនៃប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Daniel Krittenbrink បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅខេត្ដ Thanh Hoa នាពេលថ្មីៗនេះ លោកមានការរំភើបចិត្តយ៉ាងខ្លាំងនៅពេលដែលជួបសំណេះសំណាលជាមួយអតីតយុទ្ធជននៃប្រទេសទាំងពីរ៖ “នេះគឺជាសកម្មភាពបង្ហាញពីការផ្សះផ្សា និងរួមគ្នាឈានដល់អនាគត។ 

លោកឯកអគ្គរដ្ឋទូត Daniel Krittenbrink បានសង្កត់ធ្ងន់ថា៖ អាមេរិកប្តេជ្ញាចិត្តសហការជាមួយវៀតណាដោះស្រាយផលវិបាកដោយសារសង្គ្រាម កម្ចាត់សារជាតិឌីអុកស៊ីត និងជួយជនពិការ ហើយនិងបន្តសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ស្វែងរកយោធិនដែលបាត់ខ្លួនកាលពីសម័យសង្គ្រាម។ លោកបានសង្កត់ធ្ងន់ថា៖ កិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន និងអនាគតរវាងវៀតណាម និងសហរដ្ឋអាមេរិកក្នុងស្មារតីគោរពនូវអ្វីដែលបានកើតឡើងនាពេលកន្លងមកនឹងរួមចំណែកដល់ការកសាងទំនុកទុកចិត្តរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep